អាមេរិកប្រកាសពី​​យុទ្ធសាស្ត្ររបស់​ខ្លួន​នៅ​មហាសមុទ្រ​​ឥណ្ឌា-ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ១១ ខែកុម្ភៈ (ម៉ោងនៅអាមេរិក) រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានប្រកាសពីយុទ្ធសាស្ត្រដើម្បីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើកចំហ។ 
អាមេរិកប្រកាសពី​​យុទ្ធសាស្ត្ររបស់​ខ្លួន​នៅ​មហាសមុទ្រ​​ឥណ្ឌា-ប៉ាស៊ីហ្វិក - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden។ (រូបថត៖ AFP/TTXVN)

នៅក្នុងយុទ្ធសាស្ត្រនេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Biden បានប្តេជ្ញា ពង្រឹងតួនាទីរបស់អាមេរិកសំដៅលើកកម្ពស់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីនិងបើក ចំហ ក្នុងវិស័យជាច្រើនចាប់ពីសន្តិសុខរហូតដល់សេដ្ឋកិច្ច។ ក្នុងចំណោមសកម្មភាពដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងរយៈពេល ១២-២៤ខែ ខាងមុខនេះ រដ្ឋបាលលោកប្រធានាធិបតី Biden បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងពង្រឹងលទ្ធភាពគំរាមកំហែងរបស់ខ្លួន ប្រឆាំងនឹងរាល់សកម្មភាពបង្កហេតុទៅលើសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់។ អាមេរិកក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតផងដែរ។

ការប្រកាសពីយុទ្ធសាស្ត្រនៅមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិករបស់អាមេរិក ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Biden ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់មួយនេះ។ យុទ្ធសាស្ត្របានសរសេរថា “ក្រោមសម័យកាលរបស់លោកប្រធានាធិបតី Biden អាមេរិកនឹងផ្តោតសំខាន់លើគ្រប់តំបន់នៃមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ពីតំបន់អាស៊ីភាគឦសានរហូតដល់អាស៊ីអាគ្នេយ៍ ពីអាស៊ីខាងត្បូងរហូតដល់អូសេអានី រួមទាំងកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ”។

លើសពីនេះទៅទៀត រដ្ឋបាលលោកប្រធានាធិបតី Biden បានកត់សម្គាល់ផងដែរថា ដើម្បីកសាង "សមត្ថភាពរួម" ជាមួយសម្ព័ន្ធមិត្តនិងដៃគូនានា សំដៅដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ អាមេរិកនឹងពង្រឹងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តទាំងប្រាំនៃសន្ធិសញ្ញាក្នុងតំបន់គឺអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន និងថៃ ទន្ទឹមនឹងការពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ