យន្តហោះចម្បាំង F-35 Lightning II ( រូបថត៖ AFP/VNA) |
កិច្ចព្រមព្រៀងទិញ-លក់យន្តហោះចម្បាំង F-35 មានតម្លៃសរុបចំនួន ២៣ពាន់លានដុល្លាអាមេរិកត្រូវបាn ជំរុញក្រោមសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថាប្រការនេះជាលទ្ធផលនៃការធ្វើប្រក្រតីភាពទំនាក់ទំនងរវាង UAEនិងអ៊ីស្រាអែល។ ប៉ុន្តែ បន្ទាប់ពីឡើងកាន់តំណែង លោកប្រធានាធិបតីអាមេរិក Joe Bidenបានប្រកាសថា នឹងតាមដានយ៉ាងហ្មត់ចត់ថែមទៀតលើប្រភេទយន្តហោះនេះ។ នៅថ្ងៃទី ១៤ ខែធ្នូ ប្រទេសឈូងសមុទ្រនេះ បានគំរាមគំហែងនឹងលុបចោលកិច្ចព្រមព្រៀងនេះ ដោយសារតែលក្ខខណ្ឌដ៏តឹងរ៉ឹង ដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញ។
ថ្លែងមតិក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ រដ្ឋមន្ត្រីការបរទេសលោក Blinken បានលើកច្បាស់ថា រ៉ាស៊ីតោននៅតែត្រៀមខ្លួនជាស្រេច សម្រាប់ជំរុញធ្វើពាណិជ្ជកិច្ចនេះ ប្រសិនបើUAE បានចាប់អារម្មណ៍យ៉ាងពិតប្រាកដ៕