ថ្នាក់ដឹកនាំទាំងពីររូបគ្រោងនឹងជួបប្រជុំនាវេលាម៉ោង ៩ នាព្រឹកថ្ងៃទី ១២ មិថុនា នៅសិង្ហបុរី (តាមម៉ោងតំបន់)។ សេចក្ដីជូនដំណឹងអំពីកាលបរិច្ឆេទសម្រាប់ជំនួបកំពូលរវាងអាមេរិកជាមួយ ស.ប.ប.ក ត្រូវបាននាំចេញ បន្ទាប់ពី ប្រធានាធិបតី លោក Trump ទទួលជួបគណប្រតិភូជាន់ខ្ពស់នៃ ស.ប.ប.ក នៅសេតវិមាន និងទទួលបានសិខិត ១ ច្បាប់របស់ថ្នាក់ដឹកនាំលោក Kim Jong-un។
ថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump |
|
ទន្ទឹមនឹងនេះ ស្ដីពីកិច្ចការត្រៀមរៀបចំសម្រាប់ជំនួបកំពូលរវាងអាមេរិក ជាមួយស.ប.ប.ក នេះ នាថ្ងៃទី ៤ មិថុនារដ្ឋាភិបាលសិង្ហបុរីបានជូនដំណឹងថា៖ តំបន់នៅជុំវិញ សណ្ឋាគារ Shangri-La នឹងជា " តំបន់នៃព្រឹត្តិការណ៍ពិសេស" ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ មិថុនា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ សន្តិសុខក៏ត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសនេះផងដែរ។
នាថ្ងៃដដែល ព្រឹទ្ធសមាជិកនៃគណបក្សប្រជាធិបតេយ្យបានផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Donald Trump នូវបញ្ជីលក្ខខ័ណ្ឌសម្រាប់សន្និសីទកំពូលរវាងអាមេរិកជាមួយកូរ៉េខាងជើង។ ក្នុងលិខិត ១ ច្បាប់ផ្ញើទៅកាន់លោក Trump នោះ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer ព្រមទាំងព្រឹទ្ធសមាជិកចំនូន៦ រូបផ្សេងទៀតបានអះអាងថា៖ គេនឹងគាំទ្រការលុបចោលបទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ប្រសិនបើព្យុងយ៉ាងលុបបំបាត់កម្មវិធីនុយក្លេអ៊ែរទាំងស្រុងរបស់ខ្លួនផងដែរ៕