ប្រធានាធិបតីអាមេរិក លោក Donald Trump |
ទីប្រឹក្សាជាន់ខ្ពស់លោក Jared Kushner បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអន្តរជាតិក្នុងរយៈពេល២ថ្ងៃនៅបារ៉ែន សំដៅអំពាវនាវគាំទ្រផែនការសន្តិភាពនៅមជ្ឈឹមបូព៌ារបស់អាមេរិក។ យោងតាមលោក Kushner បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿងសម្រាប់ប្រជាជនប៉ាឡេស្ទីននឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានដំណោះស្រាយនយោបាយប្រកបដោយសមភាពនិងយូរអង្វែង ចំពោះជម្លោះនោះ ហើយដំណោះស្រាយនេះនឹងធានាសុវត្ថិភាពរបស់អ៊ីស្រា អែល ក៏ដូចជាគោរពកិត្តិយសរបស់ប្រជាជនប៉ាឡេស្ទីនផងដែរ។ ក៏ប៉ុន្តែ លោក Kushner បានឲ្យដឹងថាបញ្ហានយោបាយនឹងត្រូវបានយកមកពិភាក្សានៅក្នុងពេលវេលាសមស្របមួយ ហើយខ្លឹមសារនយោបាយនៃផែនការនេះមិនត្រូវបានបង្ហើបឱ្យដឹងនោះទេ៕