អាមេរិកបន្តអំពាវនាវឲ្យចិនបញ្ឈប់សកម្មភាពបង្ករឿងហេតុនៅសមុទ្រខាងកើត

Chia sẻ

(VOVWORLD) - លោករដ្ឋមន្រ្តី Antony Blinken បានឲ្យដឹងថា នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ២៦ ខែឧសភារបស់លោក លោកធ្លាប់ បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក ដៃគូនិងសម្ព័ន្ធមិត្តរបស់ខ្លួន សន្យារក្សាប្រព័ន្ធមួយ ដែលទំនិញ គំនិត និងមនុស្សអាចធ្វើដំណើរដោយសេរីនៅលើដីគោក លើអាកាស លើបណ្ដាញអ៊ីនធឺណិតនិងនៅលើសមុទ្រ។ 

អាមេរិកបន្តអំពាវនាវឲ្យចិនបញ្ឈប់សកម្មភាពបង្ករឿងហេតុនៅសមុទ្រខាងកើត - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ (រូបថត៖ Reuters)
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ១១ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានក្នុងឱកាសខួបរយៈពេល៦ឆ្នាំ នៃសាលក្រម របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍លើពាក្យបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងនឹងការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត។ លោករដ្ឋមន្រ្តី Antony Blinken បានឲ្យដឹងថា នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ២៦ ខែឧសភារបស់លោក លោកធ្លាប់ បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិក ដៃគូនិងសម្ព័ន្ធមិត្តរបស់ខ្លួន សន្យារក្សាប្រព័ន្ធមួយ ដែលទំនិញ គំនិត និងមនុស្សអាចធ្វើដំណើរដោយសេរីនៅលើដីគោក លើអាកាស លើបណ្ដាញអ៊ីនធឺណិតនិងនៅលើសមុទ្រ។ យោងតាមរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ការរក្សាតំបន់សមុទ្រខាងកើតដោយសេរី និងបើកចំហស្របតាមច្បាប់ អន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាផ្នែកមួយនៃចក្ខុវិស័យរួមនោះ។
យោងតាមលោករដ្ឋមន្រ្តី Antony Blinken កាលពីដើមឆ្នាំនេះ សហរដ្ឋ អាមេរិក បានចេញផ្សាយរបាយការណ៍ "ដែនកំណត់នៅសមុទ្រ" លេខ ១៥០ ដែលពិនិត្យមើល ការបកស្រាយថ្មីអំពីការទាមទាររបស់ចិននៅសមុទ្រខាងកើត ក្រោយពីសាលក្រមឆ្នាំ ២០១៦។ របាយការណ៍នេះបានធ្វើសន្និដ្ឋានថា ការបកស្រាយថ្មីអំពីការទាមទារដែន សមុទ្ររបស់ចិន បន្តមិនស្របនឹងច្បាប់អន្តរជាតិនោះឡើយ។ លោករដ្ឋមន្រ្តី Antony Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកជាថ្មីម្ដងទៀតអំពាវនាវឲ្យចិនគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ហើយបញ្ឈប់សកម្មភាពបង្ករឿងហេតុ៕

ប្រតិកម្មទៅវិញ