|
អាមេរិកបន្តបន្ធូស្រាលបទហ៊ុំព័ទ្ធគុយបា (Image: VNA) |
(VOVworld) – នាថ្ងៃទី ៨ មិនា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama បានឲ្យដឹងថា៖ នឹងប្រកាសបណ្ដាវិធានការបន្ធូស្រាលបទហាម
ឃាត់ការធ្វើដំណើរទៅវិញទៅមកនិងពាណិជ្ជកម្មចំពោះគុយបា នាថ្ងៃទី ១៧
មិនា ខាងមុខ មុនពេលដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់លោក Obama នៅ
ប្រទេសកោះនេះ។ នាបច្ចុប្បន្ន ព័ត៌មានលំអិតអំពីវិធានការពោលខាងលើកំពុង
រៀបចំ ប៉ុន្តែ មានលទ្ធភាពជាច្រើនថា៖ វិធានការនេះនឹងរួមមានការផ្លាស់ប្តូរដែល
បង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋអាមេរិកទៅគុយបាជាមួយគោលដៅ
អប់រំនិងវប្បធម៌ ក៏ដូចជា ការកំណត់ស្តីពីពាណិជ្ជកម្មនិងធនាគារ ផងដែរ៕