បណ្ដាផ្ទះសម្បែងត្រូវបានកសាងឡើងនៅទីក្រុង Shilo នៃតំបន់ត្រើយខាងលិច
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី១ ឧសភា អ្នកនាំពាក្យសេតវិមានលោក Sean Spicer ឲ្យដឹងថា រដ្ឋអំណាចអាមេរិកនឹងបន្តពិភាក្សាជាមួយអ៊ីស្រាអែលអំពីសកម្មភាព កសាងទីប្រជុំជននៅតំបន់ដែនដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់។
មុននោះ នាថ្ងៃទី២៨ មេសា សមត្ថកិច្ចអ៊ីស្រាអែលប្រកាសថា ប្រទេសនេះនឹង កសាងផ្ទះសម្បែងចំនួន១៥ពាន់ខ្នង់នៅ Jerusalem ខាងកើត បើទោះបីជាមុន នោះប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវឲ្យ Tel Aviv បញ្ឈប់សកម្មភាពកសាងទីប្រជុំជនថ្មីសំដៅដោះស្រាយជំលោះរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន៕