អាមេរិកបានចាប់ផ្តើមយុទ្ធនាការដើម្បីបោសសំអាតជនអន្តោប្រវេសន៍ដែលមិនមានអត្តសញ្ញាណប័ណ្ណគ្រប់គ្រាន់

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែកក្កដា តាមម៉ោងតំបន់ អាមេរិកបានចាប់ផ្តើមការបោស សំអាតមុខសញ្ញាដែលជាជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងប្រទេសនេះ។
អាមេរិកបានចាប់ផ្តើមយុទ្ធនាការដើម្បីបោសសំអាតជនអន្តោប្រវេសន៍ដែលមិនមានអត្តសញ្ញាណប័ណ្ណគ្រប់គ្រាន់ - ảnh 1 ជនអន្តោប្រវេសន៍មកពីប្រទេសហៃទីបានធ្វើដំណើនៅ Champlain រដ្ឋញូវយ៉ក ដើម្បីត្រៀមខ្លួនឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសកាណាដាកាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ ។

យុទ្ធនាការនេះត្រូវបានចាត់ទុកថាអាចនឹងនាំឱ្យមានរលកនៃការបណ្ដេញចេញជនអន្តោប្រវេសន៍រាប់ពាន់នាក់ដែលគ្មានអត្តសញ្ញាណប័ណ្ណគ្រប់គ្រាន់ទេ។ យោងតាមផែនការ តាំងពីពេលព្រឹកព្រលឹម បុគ្គលិកផ្នែកអន្តោប្រវេសន៍និងគយអាមេរិក (ICE) ត្រូវបានដាក់ពង្រាយនៅតាមតំបន់ជាច្រើនក្នុងទីក្រុងធំ ៗចំនួន ១០ ទូទាំងប្រទេស ដោយមានផែនការចាប់ខ្លួនជនអន្តោប្រវេសន៍ដែលគ្មានអត្តសញ្ញាណប័ណ្ណប្រមាណ ២,០០០ នាក់ ដែលបានចូលទៅក្នុងអាមេរិកអស់រយៈពេលជាច្រើនខែកន្លងទៅ។ ហេតុដូច្នោះហើយ បុគ្គលិក ICE មិនត្រឹមតែចាប់ខ្លួនអ្នកដែលមានដីកាចាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជនអន្តោប្រវេសន៍គ្មានអត្តសញ្ញាណប័ណ្ណ ដែលបានជួបប្រទះឬពិនិត្យឃើញដោយចៃដន្យផងដែរ។  ករណីរងការបណ្តេញចេញទាំងអស់ត្រូវបានផ្អែកលើឯកសាររបស់ស្ថាប័នគ្រប់គ្រងអន្តោប្រវេសន៍មូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយយុទ្ធនាការនេះក៏បណ្តាលឱ្យមានការព្រួយបារម្ភអំពីការដែលក្រុមគ្រួសារជាច្រើននឹងធ្លាក់ចូលក្នុងស្ថានភាពបែកបាក់គ្នាផងដែរ៕

ប្រតិកម្មទៅវិញ