|
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki (AFP) |
Vovworld-ការដែលចិននាំក្រុមម៉ាស៊ីនខួង HD 981 ចូលមកដំបន់សមុទ្រខាងកើត ចំណុះដែនសមុទ្ររបស់វៀតណាមគឺជាសកម្មភាពមានចរិតលក្ខណៈបង្ករឿង
ហេតុនិងបណ្ដាលអស្ថិរភាពដំបន់។ ថ្លែងមតិក្នុងសន្និសីទកាសែតនាថ្ងៃទី៦ឧសភា
នៅទីស្ដីការក្រសួងការបរទេសអាមេរិកនៅទីក្រុងវ៉ាស៊ីងតោន អ្នកនាំពាក្យក្រសួង
ការបរទេសអាមេរិកលោកស្រី Jen Psaki បានឲ្យដឹងថា៖ អាមេរិកកំពុងពិនិត្យដោយ
ម៉ត់ចត់ករណីនេះ។
“ចំពោះមុខភាពតានតឹងនាពេលកន្លងមកនៅសមុទ្រខាងកើត ការសំរេចចិត្តរបស់
ចិនក្នុងការដំណើរការក្រុមម៉ាស៊ីនខួងគឺមានចរិតលក្ខណៈបង្ករឿងហេតុនិងគ្មាន
ប្រយោជន៍ឲ្យការរក្សាសន្តិភាពនិងស្ថិរភាពក្នុងដំបន់។ ករណីដូច្នេះបានសឲ្យឃើញ
ថា បណ្ដាភាគីទាមទាអធិបតេយ្យភាពនៅសមុទ្រខាងកើតត្រូវបំភ្លឺការទាមទារបស់
ខ្លួនដោយផ្អែកលើច្បាប់អន្តរជាតិ។”
អ្នកនាំពាក្យ Jen Psaki បានឲ្យដឹងថា អាមេរិកមិនទាន់ចាត់ទុកការដែលចិននាំក្រុម
ម៉ាស៊ីនចូលដំបន់ជំលោះនៅសមុទ្រខាងកើតជាកាយវិការប្រតិកម្មនឹងដំណើរ
ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama ទៅកាន់ប្រទេសអាស៊ីមួយចំនួននាពេលកន្លងទៅដែររឺទេ។ ក្នុងដំណើរទស្សនកិច្ចទ្វីបអាស៊ីនាពេល
កន្លងមក ប្រធានាធិបតី Obama បានឡើងសម្លេងអំពាវនាវចិនត្រូវគោរពតាមច្បាប់
អន្តរជាតិក្នុងសកម្មភាពប្រព្រឹត្តនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។
មុននោះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាអាស៊ីខាងកើតនិង
ប៉ាស៊ីហ្វិកលោក Daniel Russel បានឲ្យដឹងថា អាមេរិកកំពុងស៊ើបអង្កេតលើសកម្មភាព
របស់ចិននិងអំពាវនាវភាគីទាក់ទិននានាប្រុងប្រយ័ត្ននិងអត់ធ្មត់៕