ប្រធានាធិបតីអាមេរិក លោក Donald Trump |
យោងតាមនោះ លោក Donald Trump បានអះអាងថាព័ត៌មានដែលផ្សាយ ដោយកាសែត New York Times កាលពីមុននោះគឺជាព័ត៌មាន "ក្លែងក្លាយ" ហើយលោកក៏បានបន្តថា ប្រសិនបើផែនការនេះត្រូវធ្វើឡើងមែននោះ អាមេរិកប្រហែលជានឹងបញ្ជូនចំនួនកងទ័ពជាច្រើនជាងនោះទៅកាន់តំបន់នេះផងដែរ។
គួរជម្រាបថានាថ្ងៃទី ១៣ ខែឧសភា កាសែត New York Times បានផ្សាយ ថារដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទី លោក Patrick Shanahan បានរៀបចំផែនការ មួយដែលធ្វើបច្ចុប្បន្នភាពតាមសំណើរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ជាមន្រី្តមួយរូបដែលតែងតែមានទស្សនៈរឹងមាំជាមួយអ៊ីរ៉ង់។ ក៏ប៉ុន្តែដោយមិនមានផែនណាមួយដែលពាក់ព័ន្ធនឹងសកម្មភាពធ្វើអន្តរគមន៍ផ្នែកយោធានៅលើទឹកដីអ៊ីរ៉ង់ទេ ព្រមទាំងមិនទាន់ច្បាស់លាស់ថា តើលោក Trump ត្រូវបានជូនដំណឹងអំពីចំនួនទាហានឬផែនការលម្អិតជាក់ស្តែងផ្សេងៗទៀត ក្នុងផែនការនេះដែរឬទេ៕