|
រូបថតៈEPA/TTXVN |
(VOVworld)-ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃទី៣១មិនាបានចេញផ្សាយបទដាក់
ទណ្ឌកម្មចំពោះបុគ្គល១១នាក់និងក្រុមហ៊ុនមួយរបស់សាធារណរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ដោយចោទប្រកាន់ថាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់
ព្យុងយ៉ាង។ បទដាក់ទណ្ណកម្មបំពេញបន្ថែមនេះតម្រង់ទៅលើពលរដ្ឋស.ប.ប.ក
ដែលបំពេញការងារនៅឯកបរទេសជាប់សង្ស័យជួយឧបត្ថម្ភសារធាតុស្ថិតក្នុងបញ្ជី
ដាក់ទណ្ណកម្មរបស់អាមេរិកឬអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍អា
វុធសម្រាប់រង្គាល (WMD) របស់ ព្យុងយ៉ាង។ បទដាក់ទណ្ឌកម្មថ្មីសំដៅតបតវិញ
កម្មវិធីអភិវឌ្ឍន៍ WMD ក៏ដូចជាការដែល ស.ប.ប.ក រំលោភជាបន្តបន្ទាប់នៅលើ
សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕