|
អាមេរិកបង្កើតគេហទំព័រសង្គមសំដៅបង្កអស្ថិរភាពនយោបាយនៅគុយបា (Image: Vietnam+) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មាន AP នាថ្ងៃទី ៣ មេសា បានឲ្យដឹងថា៖ រដ្ឋាភិបាលអាមេរិកបានផ្តល់ជំនួយខាងហិរញ្ញវត្ថុដោយសម្ងាត់សំរាប់គេហទំព័រ
សង្គមនៅគុយបាសំដៅបង្កអស្ថិរភាពនយោបាយនិងធ្វើឲ្យទន់ខ្សោយរដ្ឋអំណាច
នៅប្រទេស Caribe នេះ។កម្មវិធីសម្ងាត់នេះបានបង្កើតសេវ៉ាកម្ម “Twitter តមបែប
គុយបា” ដើម្បីបំផុសការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ គំរោងការណ៍នេះរបស់
ស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក USAID ដែលបានធ្វើសកម្មភាពក្នុងដំណាក់កាល
២០១០-២០១២។ វិមានសបានចេញសេចក្តីប្រកាសបដិសេធរាល់ព័ត៌មានពោលខាង
លើភ្លាមមួយរំពិច។ អ្នកនាំពាក្យវិមានស លោក Jay Carney បានអះអាងថា៖ នេះគឺជា
កម្មវិធីជួយឧបត្ថម្ភអភិវឌ្ឍន៍ដែលត្រូវបានកសាងដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់
ប្រជាជនគុយបាទាក់ទងជាមួយសង្គមរដ្ឋបវេណី ក៏ដូចជា បង្កើត វេទិការមួយក្នុង
នោះគេអាចបញ្ចេញមតិបុគ្គល។ កម្មវិធីនេះត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌច្បាប់អាមេរិក
និងពិភាក្សានៅរដ្ឋសភាអាមេរិកដោយបើកជំហរ៕