អាមេរិកបើកចំហរការចរចាជាមួយកូរ៉េខាងជើង |
(VOVworld) - ក្នុងការចរចាតាមទូរស័ព្ទ នាថ្ងៃទី ១០ មករា ជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា៖ អាមេរិក មានគំនិតរៀបចំការចរចាជាមួយកូរ៉េខាងជើងនាពេលវេលាសមស្របដោយមានលក្ខ័ណ្ឌ ត្រឹមត្រូវ។ ក្រៅពីនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសសារៈសំខាន់ នៃការបន្តយុទ្ធនាការដាក់សម្ពាធន៍ទៅលើព្យុងយ៉ាងផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានជូនដំណឹងជាមួយសមភាគីអាមេរិកស្តីអំពីការចរចាជាន់ខ្ពស់អន្តរ កូរ៉េ នាថ្ងៃទី ៩ មករា តាមនោះ ព្យុងយ៉ាងបានឯកភាពបញ្ជូនក្រុមកីឡាករចូលរួមមហោស្រព កីឡាសិសិរដូវ Peyongchang ២០១៨។ លោក Donald Trump សម្តែងក្តីសម្ឃឹមថា៖ ការចរចាជាន់ខ្ពស់នេះមិនត្រឹមតែនាំមកនូវជោគជ័យសំរាប់កូរ៉េខាងជើងប៉ុណ្ណោះទេថែមទាំងនាំទៅជោគជ័យសំរាប់ពិភពលោកទាំងមូលទៀតផង៕