|
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Samatha Power (Image: Vietnam+) |
(VOVworld) – ការបដិសេធផ្តល់ទិដ្ឋការសំរាប់ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំ
នៅ អ.ស.ប. លោក Hamid Aboutalebi នឹងមិនជះឥទ្ធិពលដល់ដំណើរការ សន្ទនាអំពីកម្មវិធីនុយក្លេអ៊ែររវាង Tehran និងបណ្ដាមហាអំណាចឡើយ។
នេះគឺជាការអះអាង របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី
Samatha Power នាថ្ងៃទី ១៣ មេសា។ ឆ្លើយសម្ភាសក្នុងកម្មវិធី “This Week”
លើកាណាល់ ទូរទស្សន៍អាមេរិក ABC លោកស្រី Samatha Power បានលើក
ច្បាស់ថា៖ អាមេរិកនៅចាត់តំណាងរបស់ខ្លួនចូលរួមការចរចារថ្នាក់ឯកទេស
ដែលប្រព្រឹត្តទៅជាប្រចាំថ្ងៃរវាងអ៊ីរ៉ងជាមួយក្រុម P5+1 ដ៏ដែល។ តាមលោកស្រី
Samatha Power បានឲ្យដឹងថែមទៀតថា៖ បណ្ដាជំនួបក្នុងសប្តាហ៍កន្លងទៅទទួល
បានលទ្ធផលសកម្ម។ តាមគំរោង ភាគីទាក់ទិននានានឹងដំណើរការជំនួបជាន់
ខ្ពស់ជាច្រើននាខែខាង មុខ៕