អាមេរិកនិងសហភាពអឺរ៉ុប ជំរុញកិច្ចសន្ទនាគោលនយោបាយកិច្ចការបរទេស

Chia sẻ
(VOVWORLD) - តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខនៃសហភាពអឺរុប (EU) លោក Joseph Borell  ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសជំរុញកិច្ចសន្ទនាស្តីគោលនយោបាយកិច្ចការបរទេសរវាងភាគីទាំងពីរ។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Borell  នៅក្នុងតំណែងជា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយនិងសន្តិសុខកិច្ចការបរទេសរបស់សហភាពអឺរ៉ុប។ នាថ្ងៃទី ៧ ខែកុម្ភៈ លោក Borell បានជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីយថាទស្សន៍នៃសន្តិភាពនៅមជ្ឈឹមបូព៌ា ទំនាក់ទំនងពាណិជ្ជកម្មអាមេរិក - អឺរ៉ុប ហើយបង្ខំឱ្យអ៊ីរ៉ង់និងរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពអស្ថិរភាពរបស់ខ្លួនផងដែរ។ ខ្លឹមសារនៃកិច្ចពិភាក្សានេះក៏រួមមានការគាំទ្រសម្រាប់កិច្ចព្រមព្រៀងមួយស្តីពីការឈប់បាញ់រយៈពេលវែង និងការវិលត្រឡប់ទៅរកដំណើរការនយោបាយនៅប្រទេសលីប៊ីនិងស៊ីរី ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបស្តីពីប្រទេសអ៊ុយក្រែន និងគាំទ្រដំណើរការប្រជាធិបតេយ្យនៅវេណេហ្ស៊ូអេឡាផងដែរ ៕

ប្រតិកម្មទៅវិញ