អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ។ ពោលគឺ នាពេលថ្មីៗនេះ ភាគីទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ដោយទទួលបានលទ្ធផលវិជ្ជមាន។ តាមនោះ ការវាយពន្ធមិនមែនជាជម្រើសល្អសម្រាប់ទាំងវៀតណាមនិងអាមេរិកទេ ដ៏ដូចជាសម្រាប់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនោះឡើយ។
ទាក់ទងនឹងដំណើរការស៊ើបអង្កេតនេះ Inside Trade បានឲ្យដឹងថា បន្ទាប់ពីបើកសវនាការជាសាធារណៈចំនួន ២ លើកកាលពីសប្តាហ៍មុន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្តអនុញ្ញាតឱ្យភាគីនានាធ្វើការបញ្ចេញមតិរបស់ខ្លួន បន្ទាប់ពីសវនាការ តាមកាលបរិច្ឆេទទថ្ងៃ ៧ មករា។ ទាក់ទងនឹងនិតិវិធីបន្ទាប់ Inside Trade បានពិនិត្យថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមានពេលតិចជាង ២ សប្តាហ៍ គិតចាប់ពីពេលនេះរហូតដល់ពិធីស្បថឡើងកាន់ដំណែងរបស់លោកប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែមករា ដើម្បីបញ្ចប់ដំណើរការស៊ើបអង្កេត ហេតុដូច្នេះ តំណាងពាណិជ្ជកម្មអាមេរិកនឹងត្រូវរៀបចំផែនការសកម្មភាពដើម្បីដាក់ជូនប្រធានាធិបតីនិងបើកសវនាការជាសាធារណៈបន្ទាប់ជាមួយនឹងផែនការដែលបានដាក់ចេញនោះ។
Inside Trade ក៏បានដកស្រង់ព័ត៌មានដែលបានផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតនៅថ្ងៃទី ៧ មករា នៃសមាគមពាណិជ្ជកម្មអន្តរជាតិវ៉ាស៊ីនតោន។ ដូច្នោះហើយ ប្រធានការិយាល័យមេធាវី Schagrin ក៏បាននិយាយផងដែរថា ទំនងជាការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានការសន្និដ្ឋានបញ្ចប់ការស៊ើបអង្កេតប៉ុណ្ណោះដោយមិនណែនាំវិធានការពន្ធ ហើយសកម្មភាពបន្ទាប់នឹងធ្វើឡើងដោយប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកថ្មី គឺ Katherine Tai ផ្តល់អនុសាសន៍ជូនដល់ប្រធានាធិបតី Biden ដែរ៕