អាមេរិកនិងរុស្ស៊ីមានគោលបំណងកែលំអទំនាក់ទំនងទ្វេភាគី |
(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ នេះគឺជាពេលវេលាសហប្រតិបត្តិការដោយស្ថាបនានាជាមួយ រុស្ស៊ី។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធានាធិបតីអាមេរិកនាំចេញមួយ ថ្ងៃបន្ទាប់ពីជំនួបចរចារដំបូងជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅខាង ក្រៅសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G20) នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ លើគេហទំព័រ Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា៖ ការធ្វើអន្តរាគមន៍របស់រុស្ស៊ីចូលក្នុងការបោះឆ្នោតនៅអាមេរិក ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាប្រការនេះ។ អ្នកប្រមុខសេតវិមាន Donald Trump ក៏បានឲ្យដឹងថែមទៀតថា៖ លោកនិងសមភាគីរុស្ស៊ីបានពិភាក្សាជាមួយគ្នាអំពីការផ្តើមគំនិតបង្កើត «អង្គភាពសន្តិសុខលើ បណ្តាញអ៊ីនធឺណែតដែលមិនឆ្លៀតចូលបានឡើយ» សំដៅរាំងស្កាត់ ការវាយប្រហាររបស់ hacker ក្នុងការបោះឆ្នោតនាពេលខាងមុខ។ មុននោះ នាថ្ងៃទី ៨ កក្កដា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានសម្តែងក្តី សង្ឃឹមថា៖ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងអាមេរិកនឹងត្រូវបានកែលំអរក្រោម រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ថ្នាក់ដឹកនាំរុស្ស៊ី បានបញ្ជាក់ថា៖ មូលដ្ឋានមួយចំនួនសំរាប់ប្រការនេះត្រូវបានបង្កើតឡើង៕