អាមេរិកនិងរុស្ស៊ីមានការរីកចម្រើនក្នុងកិច្ចចរចាការគ្រប់គ្រងអាវុធ

Chia sẻ
(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃទី ៥ ខែសីហា បានជូនដំណឹងថា អាមេរិកនិងរុស្ស៊ីមានការរីកចម្រើនលើបញ្ហាគ្រប់គ្រងអាវុធនុយក្លេអ៊ែរនាពេលថ្មីៗនេះ ហើយថែមទាំងសម្តែងក្តីសង្ឃឹមថា ចិននឹងសម្រេចចិត្តចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។
អាមេរិកនិងរុស្ស៊ីមានការរីកចម្រើនក្នុងកិច្ចចរចាការគ្រប់គ្រងអាវុធ - ảnh 1 ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីន (ឆ្វេង) និងសមភាគីអាមេរិកលោកដូណាល់ត្រាំ (ស្តាំ) នៅក្នុងកិច្ចប្រជុំមួយនៅអូសាកាប្រទេស ជប៉ុននៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០១៩ ( រូបថតៈ AFP / TTXVN)

មុននេះ ក្រសួងការបរទេសអាមេរិក បានប្រកាសថាគណៈប្រតិភូរុស្ស៊ីនិងអាមេរិកបានជួបប្រជុំគ្នានៅទីក្រុងវីយែន (Vien na) (ប្រទេសអូទ្រីស) ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដា ដើម្បីពិភាក្សាអំពីការងារគ្រប់គ្រងអាវុធនុយ ក្លេអ៊ែរ។

គួរជម្រាបថានា ខែមិថុនាកន្លងមក ភាគីទាំងពីរក៏បានពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធនិងធ្វើឲ្យយុទ្ធសាស្ត្រមានស្ថិរភាពនូវនៅទីក្រុងវីយែន ប៉ុន្តែមិនទាន់ ឈានដល់សម្រេចបាននូវការរីកចម្រើនក្នុងការពន្យាពេលសម្រាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (ឬហៅកាត់ថា START ថ្មី) ៕

ប្រតិកម្មទៅវិញ