អាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីស្ថានភាពនៅ Nagorny Karabakh

Chia sẻ
(VOVworld) - នាថ្ងៃទី៤ មេសា រដ្ឋមន្រ្តីការបរទេស
អេមេរិកលោក John Kerryនិងសមភាគីរុស្ស៊ីលោក
Sergei Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការ
ខំប្រឹងប្រែងសំដៅទប់ស្កាត់អំពើហឹង្សាផ្ទុះឡើងនៅ
តំបន់ Nagorny Karabakh​ និងវិធានការជំរុញឲ្យ Armenia និង Azerbaijan វិលត្រឡប់តុចរចារ។
អាមេរិកនិងរុស្ស៊ីពិភាគ្សាអំពីស្ថានភាពនៅ Nagorny Karabakh - ảnh 1
ទិដ្ឋភាពនៃទីក្រុង Stepanakert ដែលត្រូវបានចាត់ទុកជារដ្ឋធានីនៅតំបន់ Nagorny Karabakh នាថ្ងៃទី៤ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ មេសា រដ្ឋមន្រ្តីការបរទេសអេមេរិកលោក John Kerry និង
សមភាគីរុស្ស៊ីលោក Sergei Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទអំពីការខំប្រឹងប្រែង
សំដៅទប់ស្កាត់អំពើហឹង្សាផ្ទុះឡើងនៅតំបន់ Nagorny Karabakh​ និង វិធានការជំរុញ
ឲ្យ Armenia និង Azerbaijan វិលត្រឡប់តុចរចារ។អ្នកនាំពាក្យ ក្រសួងការបរទេស
អាមេរិកលោក Mark Toner បានឲ្យដឹងថា រដ្ឋមន្រ្តីការទូតនៃ ប្រទេសទាំងពីរបាន
ពិភាគ្សាអំពីការខំប្រឹងប្រែងសំដៅបញ្ចប់អំពើហឹង្សាជាភ្លាម មួយរំពេចនៅតាមខ្សែ
ព្រំដែនតំបន់ Nagorny Karabakh ព្រមទាំងលើកទឹកចិត្តឲ្យ Armenia និង Azerbaijan
តភ្ជាប់ការចរចារឡើងវិញក្រោមអធិបតីភាពរបស់អង្គការ សន្តិសុខនិងសហប្រតិ
បតិ្តការអឺរ៉ុប (OSCE)។រដ្ឋមន្រ្តីទាំងពីររូបសុទ្ធតែសំដែងការ ព្រួយបារម្ភដ៏ជ្រាលជ្រៅ
ចំពោះការកើនឡើងនៃភាពតានតឹងនៅតំបន់ Nagorny Karabakh ព្រមទាំងអំពាវ
នាវឲ្យ Armenia និង Azerbaijan ចញ្ចប់អំពើដាក់ ពង្រាយយោធា។
ក្នុងពេលនោះ រដ្ឋមន្រ្តីការពារជាតិ Armenia ជូនដំណឹងថា ការប្រយុទ្ធគ្នានៅបន្ត
ប្រព្រឹត្តទៅនៅតំបន់ព្រំដែន Nagorny Karabakh៕

ប្រតិកម្មទៅវិញ