អាមេរិកនិងរុស្ស៊ីត្រៀមបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងអាវុធ

Chia sẻ
(VOVWORLD) - កាលពីខែមិថុនាកន្លងទៅ អាមេរិកនិងរុស្ស៊ីបានធ្វើការពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងអាវុធនិងស្ថេរភាពយុទ្ធសាស្ត្រនៅទីក្រុងវីយែនប៉ុន្តែមិនទទួលបានវឌ្ឍនភាពក្នុងការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី)។
អាមេរិកនិងរុស្ស៊ីត្រៀមបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងអាវុធ - ảnh 1 ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងសមភាគីអាមេរិក (ស្តាំ) (រូបថតៈ AFP / TTXVN)

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២៤ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា៖ គណៈប្រតិភូរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបជុំគ្នានៅទីក្រុងវីយែន (អូទ្រីស) ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែកក្កដាដើម្បីបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ។ គណៈប្រតិភូអាមេរិក មានតំណាងមកពី ក្រសួង ការបរទេស ការពារជាតិ ឋាមពល និង ក្រុមប្រឹក្សាសន្តិសុខជាតិ។

កាលពីខែមិថុនាកន្លងទៅ ភាគីទាំងពីរក៏បានធ្វើការពិគ្រោះយោបល់ ស្តីពីការគ្រប់គ្រងអាវុធនិងស្ថេរភាពយុទ្ធសាស្ត្រនៅទីក្រុងវីយែនប៉ុន្តែមិនទទួលបានវឌ្ឍនភាពក្នុងការពន្យាពេលសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START ថ្មី)។

សូមបញ្ជាក់ដែរថា សន្ធិសញ្ញា នេះត្រូវបានប្រទេសទាំងពីរចុះហត្ថលេខាកាលពីឆ្នាំ ២០១០ ដែលបានចែងអំពីការកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ និងប្រព័ន្ធយុទ្ធសាស្ត្រដែលភាគីនីមួយៗត្រូវបានដាក់ពង្រាយ។ សន្ធិសញ្ញានេះនឹងផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២១ ខាងមុខ៕

ប្រតិកម្មទៅវិញ