|
អាមេរិកនិងបារាំងបង្កើនការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម (Image: VNA) |
(VOVworld) –ប្រធានាធិបតីអាមេរិក លោក Barack Obama និងសមភាគីបារាំង
លោក Francois Hollande បានឯកភាពបង្កើនការខំប្រឹងប្រែងប្រឆាំងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) និយាយដោយឡែកនិងលិទ្ធិភេរវកម្មនិយាយរួម
នាថ្ងៃទី ២៤ វិច្ឆិកា។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពីការចរចារនៅ
សេតវិមាន ប្រធានាធិបតី Obama បានអះអាងថា៖ អាមេរិកនឹងសាមគ្គីរួម
ដំណើរ ជាមួយបារាំងក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មនិងការពារប្រទេស
សម្ព័ន្ធមិត្ត។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានគាំទ្រជំរុញយុទ្ធនាការវាយប្រហារ
ទៅលើទីតាំងរបស់ IS នៅស៊ីរីនិងអ៊ីរ៉ាក់ផងដែរហើយឯកភាពអំពីសារៈ
សំខាន់នៃការបិទច្រកទ្វា ព្រំដែនទួរគីសំដៅរាំងស្កាត់ការធ្វើដំណើររបស់មុខ
សញ្ញាជ្រុលនិយមទៅកាន់អឺរ៉ុប។ ចែករំលែកទស្សនៈពោលខាងលើ
ប្រធានាធិបតីបារាំង លោក Francois Hollande បានសង្កត់ធ្ងន់ថា៖ ទោះបីជា
បារាំងយល់ព្រមជាមួយអាមេរិកស្តីពីការ បង្កើនយុទ្ធនាការយោធានៅស៊ីរី
និងអ៊ីរ៉ាក់ក្តី ប៉ុន្តែ ប្រទេសនេះនឹងមិនដាក់ពង្រាយ កងទ័ពជើងគោកទៅ
កាន់ស៊ីរីដើម្បីកំទិច IS ឡើយ។ ប្រធានាធិបតីបារាំង លោក Francois
Hollande កំពុងបំពេញទស្សនកិច្ចនៅប្រទេសជាច្រើនដើម្បី ស្វែងរក
ការគាំទ្រក្នុងការប្រយុទ្ធប្រឆាំងលិទ្ធិភេរវកម្ម ជាពិសេស បន្ទាប់ពីរឿង
ហេតុនៅទីក្រុងប៉ារីស។ តាមគំរោង លោក Francois Hollande នឹងទៅ
បំពេញ ទស្សនកិច្ចនៅរុស្ស៊ី នាថ្ងៃទី ២៥ វិច្ឆិកា ដើម្បីធ្វើការចរចារជាមួយ
សមភាគីរុស្ស៊ី លោក Vladimir Putin ៕