អាមេរិកនឹងដំណើរការសមយុទ្ធជាមួយកូរ៉េខាងត្បូងក្រោយពី Paralympic PyeongChang ២០១៨

Chia sẻ

(VOVWORLD) - រដ្ឋមន្រ្តីលោក Mattis លើកច្បាស់ថា អាមេរិកនិងកូរ៉េខាងត្បូង ផ្លាស់ប្ដូរពេលវេលាដំណើរការសមយុទ្ធពោល

ខាងលើគឺដោយសារមូលហេតុជា ច្រើន ក្នុងនោះសង្កត់ធ្ងន់ថា មហោស្រពកីឡានេះជាព្រឹត្តិការណ៍ធំបំផុតអំពីទេស ចរណ៍អន្តរជាតិ

របស់កូរ៉េខាងត្បូង។

អាមេរិកនឹងដំណើរការសមយុទ្ធជាមួយកូរ៉េខាងត្បូងក្រោយពី Paralympic PyeongChang ២០១៨ - ảnh 1រដ្ឋមន្រ្តី តីការពារជាតិអាមេរិកលោក Jim Mattis (កណ្ដាល) និង សមាភាគីកូរ៉េខាងត្បូងលោក Song Young-Moo ក្នុងដំណើរទស្សនកិច្ចនៅតំបន់ Paju កូរ៉េខាងត្បូង នាខែតុលាឆ្នាំ២០១៧ (រូបថត៖ AFP/TTXVN)

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis នាថ្ងៃទី៤ មករា ឲ្យដឹងថា

ការដែលអាមេរិកសំរេចពន្យាពេលការធ្វើសមយុទ្ធ Foal Eagle ជាមួយកូរ៉េខាង

ត្បូង រហូតដល់ក្រោយពីមហោស្រពកីឡាអូឡាំពិកសិសិររដូវ២០១៨នៅទីក្រុង PyeongChang

របស់កូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ទី២៥ កុម្ភៈ ខាងមុខ

គឺដោយសារមូលហេតុខាងស្ថានភាពជាក់ស្ដែងនិងភស្តុភា មិនមែនជា

បម្រែបម្រួលក្នុងគោលដៅនយោបាយនោះឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន

អ្នកយកព័ត៌មាន រដ្ឋមន្រ្តីលោក Mattis លើកច្បាស់ថា អាមេរិកនិងកូរ៉េខាងត្បូង

ផ្លាស់ប្ដូរពេលវេលាដំណើរការសមយុទ្ធពោលខាងលើគឺដោយសារមូលហេតុជា

ច្រើន ក្នុងនោះសង្កត់ធ្ងន់ថា មហោស្រពកីឡានេះជាព្រឹត្តិការណ៍ធំបំផុតអំពីទេស

ចរណ៍អន្តរជាតិរបស់កូរ៉េខាងត្បូង។

        មុននោះ ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែល ប្រធានាធិបតីអាមេរិក

លោក Donald Trump និងសមភាគីកូរ៉េខាងត្បូងលោក Moon Jae-in បានឯក

ភាពលើការបន្ធូរស្រាលភាពតានតឹងក្នុងរយៈពេលប្រព្រឹត្តទៅមហោស្រពកីឡា

ដើម្បីកងកម្លាំងអាមេរិកនិងកូរ៉េខាងត្បូង អាចផ្តោតសំខាន់ទៅលើការធានាសន្តិ

សុខសំរាប់ព្រឹត្តិការណ៍កីឡានេះ៕

ប្រតិកម្មទៅវិញ