អាមេរិកនឹងដំណើការសាកល្បងប្រព័ន្ធកាំជ្រួច THAAD នាចុងសប្តាហ៍ខាងមុខ |
(VOVworld) – អាមេរិកនឹងដំណើរការសាកល្បងប្រព័ន្ធកាំជ្រួចរយៈចម្ងាយឆ្ងាយ ដំណាក់កាលចុងក្រោយ (THAAD) សំដៅប្រឆាំងជំទាស់ការគំរាមកំហែងកាំជ្រួច មីស៊ីលពី ស.ប.ប.ក.។ ការធ្វើសាកល្បងនេះគ្រោងនឹងប្រព្រឹត្តទៅនៅមជ្ឈ មណ្ឌលព្រលានយន្តហោះអាវកាសប៉ាស៊ីហ្វិកនៅកោះ Kodiak រដ្ឋ Alaska អាមេរិក។ អាមេរិកនិងកូរ៉េខាងត្បូងទទួលបានកិច្ចព្រមព្រៀងរួមនាខែ កក្កដា ឆ្នាំ ២០១៦ ស្តីអំពីការដាក់ពង្រាយប្រព័ន្ធ THAAD មួយផ្នែកនៅខេត្ត Gyeongsang ខាងជើង។ នាបច្ចុប្បន្ន ជើងទម្រចំនួន ២ គ្រឿងក្នុងចំណោមជើងទ្រងទាំង ៦ ក្នុងក្របខ័ណ្ឌ THAAD ត្រូវបានដាក់ពង្រាយ ប៉ុន្តែ រដ្ឋាភិបាលកូរ៉េខាងត្បូងបាន ផ្អាក់ការដាក់ពង្រាយប្រព័ន្ធនេះដើម្បីវាយតំលៃអំពីការជះឥទ្ធិពលខាងបរិស្ថាន៕