រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo |
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Morgan Ortagus បានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Pompeo បានបញ្ជាក់សារជាថ្មីម្តងទៀតនូវកម្លាំងនៃទំនាក់ទំនងសម្ព័ន្ធមិត្តអាមេ រិក - ជប៉ុន និងបានអះអាងឡើងវិញនូវគោលដៅដែលប្រទេសទាំងពីរបានចែករំលែកគ្នាថា ការរំសាយអាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាងជើងអាចធ្វើឡើងទាំងស្រុង និងអាចត្រួតពិនិត្យយ៉ាងពេញលេញ ក៏ដូចជាការប្តេជ្ញាចិត្តរបស់អាមេ រិកក្នុងការបន្តសហការជាមួយរដ្ឋាភិបាលជប៉ុនស្តីពីរបៀបវារៈដ៏ទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាក្នុងតំបន់និងពិភពលោកផងដែរ។
លោក Pompeo បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើកិច្ចពិភាក្សាដោយមានលក្ខណៈស្ថាបនារវាងជប៉ុននិងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូនិងសម្ព័ន្ធមិត្ត ដើម្បីធានានូវអនាគតប្រកបដោយសេរីភាពនិងបើកទូលាយក្នុងតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក៕