អាមេរិកនិងចិនត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយរដ្ឋាភិបាលថ្មីនៅហ្វីលីពីន

Chia sẻ
(VOVworld) - នាថ្ងៃទី១០ ឧសភា ក្រោយពីបេក្ខជន
Rodrigo Duterte ប្រកាសអំពីជ័យជំនះក្នុងការបោះឆ្នោត
ប្រធានាធិបតីហ្វីលីពីននោះ អាមេរិកបានសំដែងការ
ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រមុខ
ដឹកនាំដែលនឹងកាន់អំណាចនៅហ្វីលីពីនរូបនេះ។
អាមេរិកនិងចិនត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយរដ្ឋាភិបាលថ្មីនៅហ្វីលីពីន - ảnh 1
លោក Rodrigo Duterte ទើបនឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន (រូបថត៖Inquirer)

(VOVworld) - នាថ្ងៃទី១០ ឧសភា ក្រោយពីបេក្ខជន Rodrigo Duterte ប្រកាសអំពីជ័យ
ជំនះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននោះ អាមេរិកបានសំដែង ការ
ត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រមុខដឹកនាំដែលនឹងកាន់អំណាចនៅ
ហ្វីលីពីនរូបនេះ។លេខាធិការសារព័ត៌មាននៃសេតវិមានលោក Josh Earnest បាន
អះអាងថា អាមេរិកមានគោលបំណងបង្កើននិងធ្វើឲ្យស៊ីជំរៅថែម ទៀតនូវទំនាក់
ទំនងជាមួយរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីន ព្រមទាំងអបអរសាទរការ ដែលប្រទេស
នេះរៀបចំការបោះឆ្នោតប្រធានាធិបតីយ៉ាងប្រកបដោយភាពរលូន។
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានឲ្យដឹងថា ចិន
សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់ហ្វីលីពីននឹងបំពេញការងារតាមទិសដៅដ៏ត្រឹមត្រូវ
ជាមួយចិន សំដៅដោះស្រាយឲ្យសមស្របជំលោះរវាងប្រទេសទាំងពីរ ក៏ដូចជា
ស្ដារប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ