![អាមេរិកនិងចិនដំណើរការពិគ្រោះយោបល់លើកទី៤អំពីបញ្ហាអាស៊ី-ប៉ាស៊ីហ្វិក។ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2012_10_25/thoi thien khai.jpg) |
អនុរដ្ឋមន្ត្រីការបរទេសចិន Cui Tiankai |
VOV-អាមេរិកនិងចិនទើបនឹងបានដំណើរការពិគ្រោះយោបល់លើកទី៤
អំពីបណ្ដាបញ្ហាអាស៊ី-ប៉ាស៊ីហ្វិកនៅ San Francisco-អាមេរិក។ ភាគីទាំងពីរ
បានឯកភាពបន្តតាមរយៈវេទិការនេះរក្សាទំនាក់ទំនងជិតស្និទ្ធនិងសហការក្នុង
បណ្ដាបញ្ហាធំៗក្នុងដំបន់។ តាមទីភ្នាក់ងារសារព័ត៌ Xinhua ឲ្យដឹងថា នៅវង់
ពិគ្រោះយោបល់លើកនេះដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួល បន្ទុកបណ្ដាបញ្ហាអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក Kurt Campbell និងអនុរដ្ឋមន្ត្រី
ការបរទេសចិន Cui Tiankai ធ្វើសហអធិបតី។ ភាគីទាំងពីរបានផ្លាស់ប្តូរ មតិអំពីបញ្ហាជាច្រើនរួមមានទំនាក់ទំនងទ្វេភាគី ការទាក់ទងក្នុងដំបន់និងវិធានការជំរុញកិច្ចសហប្រតិបត្តិការដំបន់៕