|
អាមេរិកនិងគុយបាបង្កើតគណៈកម្មាធិការដោះស្រាយបញ្ហាទ្វេភាគីដែលនៅ សេសសល់ (Image; VNA) |
(VOVworld) – ការចរចាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
និងសមភាគីគុយបា លោក Bruno Rodriguez បានប្រព្រឹត្តទៅនៅរដ្ឋធានី La
Habana របស់គុយបា។ ក្នុងការចរចារលើកនេះ រដ្ឋមន្ត្រីការបរទេសគុយបា
លោក Bruno Rodriguez បានឲ្យដឹងថា៖ គុយបានឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនង
ជាមួយអាមេរិកដោយឈរលើមូលដ្ឋានគោរពរគ្នាទៅវិញទៅមកមិនធ្វើ
អន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ លោក Bruno Rodriguez បានអះ
អាងថា៖ ទោះបីជា ភាគីទាំងពីរនៅមានការខ្វែងគំនិតមួយចំនួនអំពីអធិប
តេយ្យភាពប្រជា ធិបតេយ្យនិងសិទ្ធិមនុស្សក្តី ប៉ុន្តែ គុយបាត្រៀមខ្លួនជា
ស្រេចពិភាគ្សាជាមួយ អាមេរិកអំពីរាល់បញ្ហានានា។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការ
បរទេសអាមេរិក លោក Kerry បានបញ្ចាក់ថា៖ ទំនាក់ទំនងរវាងអាមេរិកនិង
គុយបានឹងបន្តអភិវឌ្ឍន៍ដ៏ល្អប្រសើ។ លោកសម្តែងក្តីសង្ឃឹមថា៖ ប្រធានាធិបតី
ក្នុងអាណត្តិជាបន្តរបស់អាមេរិកនឹងមិនផ្លាស់ប្តូរគោលនយោបាយនាបច្ចុប្បន្ន
នៃប្រទេសនេះចំពោះគុយបានៅឡើយ។ ក្នុងសន្និសីទកាសែតរួមបន្ទាប់ពី
ការចរចារ រដ្ឋមន្ត្រីការបរទេសគុយបាបានប្រកាសបង្កើតគណៈកម្មាធិការទ្វេ
ភាគីដោះស្រាយបញ្ហាដែលនៅសេសសល់។ មុននោះ នាថ្ងៃទី ១៤ សីហា
(ម៉ោងគុយបា) បានប្រព្រឹត្តទៅពិធីបង្ហួតទង់ជាតិអាមេរិកនៅរដ្ឋធានី La
Habana ក្រោយរយៈពេល ៥៤ ឆ្នាំប្រទេសទាំងពីរ ផ្អាកទំនាក់ទំនងការទូតមក៕