អាមេរិកនិងគុយបានឹងដំណើរការសន្ទនានៅវ៉ាស៊ីនតោន

Chia sẻ
(VOVworld) – ក្រសួងការបរទេសអាមេរិកបានប្រកាសថា
៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry នឹង
ជួបសន្ទនាជាមួយសមភាគីគុយបា លោក  Bruno Rodriguez
និងជាប្រធានក្រុមចរចារគុយបារដែលនឹងចូលរួមពិធីបើក
 ស្ថានទូតគុយបាប្រចាំនៅអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
នាថ្ងៃទី ២០ កក្កដា ខាងមុខ។ 
អាមេរិកនិងគុយបានឹងដំណើរការសន្ទនានៅវ៉ាស៊ីនតោន - ảnh 1
អាមេរិកនិងគុយបានឹងដំណើរការសន្ទនានៅវ៉ាស៊ីនតោន (Image: VNA)


(VOVworld) – ក្រសួងការបរទេសអាមេរិកបានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry នឹងជួបសន្ទនាជាមួយសមភាគីគុយបា លោក
 Bruno Rodriguez និងជាប្រធានក្រុមចរចារគុយបារដែលនឹងចូលរួមពិធីបើក
ស្ថានទូតគុយបាប្រចាំនៅអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ២០ កក្កដា
ខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចនៅអាមេរិកជាលើកដំបូងរបស់អ្នកប្រមុខ
ស្ថាប័នការទូតរបស់គុយបា។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន នាថ្ងៃទី
១៧ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក  John Kirby បានឲ្យ
ដឹងថា៖ ខ្លឹសារការសន្ទនានឹងប្រមូលផ្តុំទៅលើបញ្ហាសុខភាពសកល ការទាក់
ទងផ្ទាល់សេវ៉ាកម្មទូរគមនាគមន៍នៅគុយបានិងបញ្ហានៅសេសសល់ក្នុង
ដំណើរប្រក្រតីភាពទំនាក់ទំនងការទូតរវាងប្រទេសទាំង ២៕ 


ប្រតិកម្មទៅវិញ