អាមេរិកនិង EU បញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀង TTIP

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិង
សហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិង ពាណិជ្ជកម្មអន្តរមហាអាត្លង់ទិក (TTIP) ។ 
អាមេរិកនិង EU បញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀង TTIP - ảnh 1
បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិង សហភាពអឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិង ពាណិជ្ជកម្មអន្តរមហាអាត្លង់ទិក (TTIP) ។(Image: VOV World)

(VOVworld) – នាថ្ងៃទី ១២ កក្កដា បណ្ដាអ្នកចរចារពាណិជ្ជកម្មរបស់អាមេរិកនិងសហភាព
អឺរ៉ុប (EU) បានបញ្ចប់វង់ចរចារដំបូងអំពីកិច្ចព្រមពៀងដៃគូរវិនិយោគនិងពាណិជ្ជកម្មអន្តរ
មហាអាត្លង់ទិក (TTIP) ។ ថ្លែងមតិក្នុងសន្និសីទការសែតបន្ទាប់ ពីបញ្ចប់រង់ចរចារ ប្រធាន
ក្រុមចរចាររបស់ EU លោក Ignacio Garcia – Bercerco បានឲ្យដឹងថា៖ តាមរយៈវង់ចរចារ
យ៉ាងសកម្មនេះ បណ្ដាភាគីបាននាំ ចេញយថាទស្សនិងរបៀបទាក់ទងផ្ទាល់ផ្សេងៗ សំដៅទទួលបានលទ្ធផលល្អជាង បំផុតលើវិស័យទាំង ២០ ចំណុះ TTIP។ លោក Bercerco បានអះអាង ថា៖ ដោយមិនអើពើរដល់ជំលោះជុំវិញកម្មវិធីចារកម្មរបស់អាមេរិកចំពោះ EU
ភាគីទាំង ២ បានបញ្ចប់វង់ចរចារឯកភាពមួយប្រកបដោយជោគជ័យ ដើម្បីចាប់ ផ្តើមវង់
ចរចារទី ២ ដែលគ្រោងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ៧ ខែ​តុលា​
ខាងមុខ។ រីឯខ្លួនវិញ ដំណាងនៃក្រុមចរចារអាមេរិក លោក​ Dan Mullaney បានវាយតំលៃ
វង់ចរចារលើកនេះបានប្រព្រឹត្តទៅយ៉ាងសកម្ម ភាគីទាំង ២ បានឯកភាពអំពីរបៀបវារៈ ដើម្បីទទួលបានការព្រមព្រៀង នាចុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ