|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (AP) |
Vovworld-នាថ្ងៃទី១៦កក្កដា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក
Barack Obama បានអនុម័តបន្ថែមបទដាក់ទណ្ឌកម្មលើរុស្ស៊ី។ មូលហេតុដាក់
ទណ្ឌកម្មត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកនាំចេញគឺការជ្រៀតជ្រែករបស់រុស្ស៊ី
ទៅលើប្រទេសជិតខាងអ៊ុយក្រែន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន
ប្រធានាធិបតី Barack Obama បានឲ្យដឹងថា គោលដៅដាក់ទណ្ឌកម្មគឺមានដាក់
បន្ថែមសម្ពាធលើរុស្ស៊ី។ តាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកថា បណ្ដាវិធានការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើអង្គការបណ្ដាវិស័យស្នូលរបស់ខឿនសេដ្ឋកិច្ចរុស្ស៊ីពីក្រុមហ៊ុនថាមពលដល់ធនាគារនិងក្រុមហ៊ុនការពារជាតិ។
អ្នកនយោបាយរុស្ស៊ីមួយចំនួនក៏ស្ថិតក្នុងក្របខ័ណ្ឌដាក់ទណ្ឌកម្មនេះដែរ។
ក្នុងពេលនោះបណ្ដាថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) បន្ទាប់ពីប្រជុំនៅសន្និសីទ
កំពូល EU នៅ Brussels (បែលហ្ស៊ីក) នាថ្ងៃទី១៦កក្កដាក៏បានចេញសេចក្តីថ្លែងការណ៍ឯកភាពរឹតបន្តឹងបទដាក់ទណ្ឌកម្មតម្រង់ទៅលើរុស្ស៊ី ក្នុងនោះគួរឲ្យយក
ចិត្តទុកដាក់គឺការផ្អាកខ្ទង់វិនិយោគថ្មីចូលមករុស្ស៊ីរបស់ធនាគារវិនិយោគអឺរ៉ុប (EIB) និងធនាគារសំរាប់ការអភិវឌ្ឍន៍និងសាងសង់អឺរ៉ុប (EBRD)។
រីឯខ្លួនវិញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងថា បណ្ដាវិធានការដាក់ទណ្ឌកម្មលើរុស្ស៊ីរបស់លោកខាងលិចជាការត្រិះរិះហួសសម័យមុន
នេះ១០ដល់១៥ឆ្នាំទៅហើយ៕