អាមេរិកធ្វើបច្ចុប្បន្នភាពផែនទីអ៊ីស្រាអែលដែលរួមបញ្ចូលតំបន់ខ្ពង់រាប Golan |
កាសែត Haaretz បានផ្សាយថា ផែនទីអ៊ីស្រាអែលត្រូវបានធ្វើបច្ចុប្បន្នភាពបនិងបង្ហោះនៅលើគណនី Twitter របស់ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកតំបន់មជ្ឈឹមបូព៌ា លោក Jason Greenblatt។ ក៏ប៉ុន្តែ តំបន់ West Bank នៅតែលេងឡើងនៅលើផែនទី ជាផ្នែកនៃទឹកដីដាច់ដោយឡែកដោយមិនមែនជាផ្នែកផ្លូវការរបស់ប្រទេសអ៊ីស្រាអែលនោះទេ។ គួរបញ្ជាក់ថា នាថ្ងៃទី ២៥ ខែមីនាកន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាប Golan ដែលជិតរយៈពេល ៤ ខែបន្ទាប់ពី អាមេរិកបានទទួលស្គាល់ទីក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល។សេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកត្រូវបានប្រឈមនឹងការប្រឆាំងយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅលើពិភពលោក៕