អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab

Chia sẻ
(VOVworld) – នាថ្ងៃទី ៧ ធ្នូ វិមានបញ្ចកោណបានទទួល
ស្គាល់ថា៖ ការវាយ ប្រហារតាមជើងអាកាសបានកំទិច
មេដឹកនាំជាន់ខ្ពស់ចំនួន ២ នាក់នៃអង្គការរដ្ឋ ឥស្លាម
ស្វ័យប្រកាស (IS) នៅលីប៊ីនិង Al-Shabaab សខាស្នូល
នៃអង្គការភេវកម្ម អន្តរជាតិ Al-Qaeda នៅស៊ូម៉ាលី។ 
អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab  - ảnh 1
អាមេរិកទទួលស្គាល់ការវាយកំទិចបណ្ដាមេដឹកនាំជាន់ខ្ពស់របស់ IS និង Al-Shabaab (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ ធ្នូ វិមានបញ្ចកោណបានទទួលស្គាល់ថា៖ ការវាយ
ប្រហារតាមជើងអាកាសបានកំទិចមេដឹកនាំជាន់ខ្ពស់ចំនួន ២ នាក់នៃអង្គការ
រដ្ឋ ឥស្លាមស្វ័យប្រកាស (IS) នៅលីប៊ីនិង Al-Shabaab សខាស្នូលនៃអង្គការ
ភេវកម្ម អន្តរជាតិ Al-Qaeda នៅស៊ូម៉ាលី។ ក្នុងសេចក្តីប្រកាសមួយ អ្នកនាំ
ពាក្យវិមាន បញ្ចកោណ លោក Peter Cook បានឲ្យដឹងថា៖  Abu Nabil ឬហៅ
ថា៖ Wissam Najm Abd Zayd al Zubaydi ប្រជាពលរដ្ឋអ៊ីរ៉ាក់ដែលបានធ្វើ
សកម្មភាពក្នុង Al-Qaeda និងជាមេដឹកនាំជាន់ខ្ពស់របស់ IS ប្រចាំនៅលីប៊ី
ត្រូវបានកំទិចក្នុងការ វាយប្រហរតាមជើងអាកាសដឹកនាំដោយអាមេរិកនា
ថ្ងៃទី ១៣ វិច្ឆិកា នៅលីប៊ី។ ក្រៅពីនោះ វិមានបញ្ចកោណក៏បានប្រកាសថែម
ទៀតថា៖ ការវាយប្រហារតាម ផ្លូវអាកាសដែលកងទ័ពប្រទេសនេះដំណើរ
ការនៅស៊ូម៉ាលីបានសម្លាប់មេដឹកនាំ​ជាន់ខ្ពស់មួយនាក់ទៀតរបស់ Al-Shabaab
 គឺ Abdirahman Sandehere ឬហៅថា៖ “Ukash”។ នេះគឺជាការវាយយ៉ាងខ្លាំង
ទៅលើ Al-Shabaab ព្រមទាំងជាការ បោះជំហានសំខាន់ក្នុងការប្រយុទ្ធប្រឆាំង
នឹងភេរវកម្ម។ នាខែកុម្ភៈកន្លងទៅ ក្រុម ភេរវកម្ម Al-Shabaab បានអំពាវនាវ
ដំណើរការវាយប្រហារភេរវកម្មទៅលើ អាមេរិក កាណាដានិងអង់គ្លេស៕ 

ប្រតិកម្មទៅវិញ