|
អាមេរិកទទួលស្គាល់កម្មវិធីហ្វឹកហាត់ទាហានប្រឆាំង IS ជួបការលំបាក (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ កក្កដា មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកបានទទួល
ស្គាល់ថា៖ ការអនុវត្តកម្មវិធីហ្វឹកហាត់កំលាំងតំបន់ប្រឆាំងអង្គការដ្ឋឥស្លាមស្វ័យ
ប្រកាស (IS) នៅអ៊ីរ៉ាក់និងស៊ីរីកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ ថ្លែងមតិនៅសម័យសួរដេញដោលអំពីការប្រយុទ្ធប្រឆាំង IS របស់អាមេរិកក្នុងរយៈពេល
១ ឆ្នាំកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter បានចាត់
ទុកថា៖ យុទ្ធសាស្ត្រប្រឆាំង IS របស់ប្រធានាធិបតី Barack Obama គឺ ត្រឹមត្រូវ
ទាំងស្រុង ប៉ុន្តែ កម្មវិធីហ្វឹកហាត់កំលាំងក្នុងតំបន់នៅអ៊ីរ៉ាក់និងស៊ីរីនៅអភិវឌ្ឍន៍
ដ៏យឹតយ៉ាវ។ មន្ត្រីរូបនេះបានអះអាងថា៖ ប្រទេសអាមេរិកនឹងបន្តខំប្រឹង
ប្រែងកែលំអរកម្មវិធីហ្វឹកហាត់ ដកបទពិសោធន៍ពីកម្មវិធីដំបូងនេះដើម្បីបង្កើន បរិមាណជនប្រដាប់អាវុធដែលត្រូវបានបណ្តុះបណ្ដាល៕