អាមេរិកទុកចំហលទ្ធភាពអំពីការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី៣០ មេសា បានអះអាងថា ការដែលប្រទេសនេះទុកចំហលទ្ធភាពដក់ខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឬនៅហៅថា ផែនការសកម្មភាពដ៏ទូលំទូលាយរួម (JCPOA) នោះ នឹងផ្ញើរសញ្ញាវិជ្ជមានមួយទៅកាន់ស.ប.បកូរ៉េ។

  ថ្លែងមតិក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីនីហ្សេរីយ៉ាដែលកំពុងបំពេញទស្សនកិច្ចនៅអាមេរិក ប្រធានាធិបតីលោកTrump បានរិះគន់ជាថ្មីម្ដងទៀតថា JCPOA ជាកិច្ចព្រមព្រៀងអាក្រក់មួយ ហើយសង្កត់ធ្ងន់ថា មានលទ្ធភាពដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយអ៊ីរ៉ង់នឹងត្រូវបានយកមកចរចា។ លោក Trump ឲ្យដឹងថែមទៀតថា លោកនឹងប្រកាសសេចក្ដីសម្រេចុងក្រោយស្ដីពីការដែលតើវ៉ាស៊ីនតោនដក់ខ្លួនចេញពី JCPOA ដែរឬទេ នាថ្ងៃទី១២ ឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ