អាមេរិកទុកចំហនូវការធ្វើសន្ទនាជាមួយកូរ៉េខាងជើងនាពេលវេលាសមស្រប

Chia sẻ
(VOVWORLD) - អាមេរិកមានបំណងធ្វើសន្ទនាជាមួយកូរ៉េខាងជើង ប៉ុន្តែនៅត្រឹមពេលណា ដែលព្យុងយ៉ាងមានទស្សនៈត្រឹមត្រូវអំពីបញ្ហាបោះបង់ ចោលអាវុធនុយក្លេអ៊ែរ។ 
អាមេរិកទុកចំហនូវការធ្វើសន្ទនាជាមួយកូរ៉េខាងជើងនាពេលវេលាសមស្រប - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert (រូបថត៖ ABC News)


ឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងនាថ្ងៃទី១៦ តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert ចាត់ ទុកថា កូរ៉េខាងជើងមិនមានបំណងជួប សន្ទនាទេ ដោយសារប្រទេសនេះបន្ត អនុវត្តការបាញ់សាកល្បងកាំជ្រួចនិងអាវុធនុយក្លេអ៊ែរ។ លោកស្រីរូបនេះអះអាង ថា តាមរយៈយុទ្ធនាការដាក់សម្ពាធដោយសន្តិភាពនោះ អាមេរិកនឹងបន្តដាក់ សម្ពាធនិងទណ្ឌកម្មទៅលើកូរ៉េខាងជើង ដើម្បីបង្ខំឲ្យប្រទេសនេះវិលត្រឡប់រក តុចរចាវិញ។ សេចក្ដីប្រកាសរបស់មន្ត្រីការទូតអាមេរិកត្រូវបានធ្វើឡើងក្រោយពី ឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំអ.ស.បលោក Kim In-ryong មុននឹងបាន ប្រកាសថា ប្រទេសនេះនឹងមិនចរចាអំពីការរំសាយអាវុធ នុយក្លេអ៊ែរ ប្រសិនបើ អាមេរិកមិនផ្លាស់ប្ដូរគោលនយោបាយអមិត្តតម្រង់ទៅលើព្យុងយ៉ាង៕

ប្រតិកម្មទៅវិញ