អាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លានូវផែនការរបស់អ៊ីស្រាអ៊ែលអំពីការកសាងតំបន់ប្រជុំជននៅត្រើយខាងលិច

Chia sẻ
(VOVworld) - នាថ្ងៃទី៥ តុលា អាមេរិកបានថ្កោល
ទោសយ៉ាងខ្លាំងក្លានូវសេចក្ដីសំរេចរបស់អ៊ីស្រាអ៊ែល
ដែលជំរុញផែនការកសាងតំបន់ប្រជុំជនថ្មីនៅលើ
ដែនដីរបស់ជនប៉ាឡេស្ទីន ព្រមទាំងព្រមានថា អំពើ
នេះនឹងបង្កឡើងការខូចខាតទៅលើដំណោះស្រាយរដ្ឋចំនួនពីរក៏ដូចជាអនាគតប្រជាធិបតេយ្យរបស់រដ្ឋហ្ស៊ីពដែរ។
អាមេរិកថ្កោលទោសយ៉ាងខ្លាំងក្លានូវផែនការរបស់អ៊ីស្រាអ៊ែលអំពីការកសាងតំបន់ប្រជុំជននៅត្រើយខាងលិច - ảnh 1
តំបន់ប្រជុំជនរបស់ជនហ្ស៊ីពនៅ Hebron ត្រើយខាងលិច (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ តុលា អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងក្លានូវសេចក្ដី
សំរេចរបស់អ៊ីស្រាអ៊ែលដែលជំរុញផែនការកសាងតំបន់ប្រជុំជនថ្មីនៅលើដែនដី
របស់ជនប៉ាឡេស្ទីន ព្រមទាំងព្រមានថា អំពើនេះនឹងបង្កឡើងការខូចខាតទៅលើ
 ដំណោះស្រាយរដ្ឋចំនួនពីរក៏ដូចជាអនាគតប្រជាធិបតេយ្យរបស់រដ្ឋហ្ស៊ីពដែរ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកសង្កត់ធ្ងន់ថា ការដែល
អ៊ីស្រាអ៊ែលសំរេចលើការកសាងផ្ទះចំនួន៣០០ខ្នងនៅត្រើយខាងលិចគឺជាជំហាន
បន្តឆ្ពោះទៅការទន្ទ្រានកាន់កាប់ជាអចិន្ត្រៃរបស់អ៊ីស្រាអ៊ែលចំពោះតំបន់ដែនដី
របស់ជនប៉ាឡេស្ទីន។
អ៊ីស្រាអ៊ែលបានឡើងសម្លេងបដិសេធការរិះគន់របស់អាមេរិក ដោយអះអាង
ថាផែនការកសាងផ្ទះថ្មីនៅត្រើយខាងលិចមិនម៉ែនជាតំបន់ប្រជុំជនថ្មីទេ៕

ប្រតិកម្មទៅវិញ