អាមេរិកត្រៀមខ្លួនជាស្រេចស្តារការចរចារជាមួយ EU ស្តីអំពី TTIP

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថា៖ វ៉ាស៊ីនតោនត្រៀមខ្លូនជាស្រេចសា្តរឡើងវិញជាមួយសហភាពអឺរ៉ុប (EU) ស្តីអំពី កិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TTIP)។ 
អាមេរិកត្រៀមខ្លួនជាស្រេចស្តារការចរចារជាមួយ EU ស្តីអំពី TTIP  - ảnh 1អាមេរិកត្រៀមខ្លួនជាស្រេចស្តារការចរចារជាមួយ EU ស្តីអំពី TTIP  

(VOVworld) – រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បានឲ្យដឹងថា៖ វ៉ាស៊ីនតោនត្រៀមខ្លូនជាស្រេចសា្តរឡើងវិញជាមួយសហភាពអឺរ៉ុប (EU) ស្តីអំពី កិច្ចព្រមព្រៀងដៃគូវិនិយោគនិងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TTIP)។ រដ្ឋមន្ត្រីរូបនេះបានវាយតំលៃថា៖ ការបន្តការចរចារអំពី TTIP ហើយឆ្ពោះទៅវិធាន ការមួយដើម្បីបង្កើនតំលៃប្រាក់ពាណិជ្ជកម្មនិងកាត់បន្ថយការចំណាយមិនចាំបាច់គឺសំខាន់ណាស់។ លោកបញ្ជាក់ថា៖ អាមេរិកបានត្រឹមត្រូវក្នុងពេលដែលមិនចាក ចេញពី TTIP ទេ។ សេចក្តីប្រកាសនេះរបស់លោក Wilbur Ross បានគូសម្គាល់ ការផ្លាស់ប្តូរក្នុងគោលនយោបាយនៃរដ្ឋអំណាចរបស់ប្រធានាធិបតី Donald Trump ខណៈដេលអាមេរិកនិងអាល្លឺម៉ង់ខ្វែងគំនិតក្នុងគោលនយោបាយស្តីអំពី កិច្ចការបរទេសនិងពាណិជ្ជកម្ម៕ 

ប្រតិកម្មទៅវិញ