អាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃអង្គារ ទី ១៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ។
អាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai  (រូបថត៖ Dương Giang)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយអាមេរិក ហើយមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ស្ថិរភាព និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋាននៃការគោរព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ទីភ្នាក់ងារនៃប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង កសិកម្មប្រកបដោយនិរន្តរភាព បម្រែបម្រួលថាមពល និងការការពារបរិស្ថាន រួមគ្នាដោះស្រាយបញ្ហាក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារអាមេរិក។

ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអាមេរិកធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ ២០២៣; អះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក APEC ដោយឆ្ពោះទៅរកជោគជ័យនៃឆ្នាំ APEC ២០២៣។

រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បានអះអាងថា អាមេរិកតែងតែចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់; មានបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី បង្កើនការផ្លាស់ប្តូរអំពីពលកម្ម បរិស្ថាន ពាណិជ្ជកម្មឌីជីថល កសិកម្ម និងកម្មសិទ្ធិបញ្ញា ...។ ក្នុងឱកាសនេះ តំណាងពាណិជ្ជកម្មអាមេរិកបានឧទ្ទេសនាមជម្រាបអំពីរាល់អាទិភាព និងផែនការរបស់អាមេរិកសម្រាប់រៀបចំឆ្នាំ APEC ឆ្នាំ ២០២៣ ក៏ដូជាសក្តានុពល និងទស្សនវិស័យនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព (IPEF)... ផងដែរ៕

ប្រតិកម្មទៅវិញ