(VOVworld) – នាថ្ងៃទី ៥ ធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton បានដាសតឿន
អេហ្ស៊ីបដំណើរការពិភាក្សាអំពីរាល់ការខ្វែងគំនិតចំពោះរដ្ឋធម្មនុញ្ញថ្មី។ ទន្ទឹមនឹងនោះ
លោកស្រី Clinton បានអះអាងថា៖ត្រូវដំណើរការជួបសន្ទនាទ្វេភាគីជាបន្ទាន់នៅ
ប្រទេសអាហ្វ្រិកខាងជើងនេះ ដើម្បីផ្លាស់ប្តូអំពីទស្សនៈក៏ដូចជាការព្រួយបារម្ភចំពោះ
ដំណើរការតាក់តែងរដ្ឋធម្មនុញ្ញនិងភាពរឹងមាំរបស់រដ្ឋធម្មនុញ្ញ។ ក្នុងពេលនោះនាយប់
ថ្ងៃដ៏ដែល ការប៉ះបោរបានផ្ទុះឡើងរវាងបណ្ដាអ្នកគាំទ្រនិងអ្នកប្រឆាំងជំទាស់ប្រធានា
បតី Morsi នៅមុខវិមានប្រធានាធិបតី។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត អគ្គលេខាធិការ
គណៈកម្មាធិការឃ្លាំមើលការបោះប្រជាមតិអំពីសេចក្តីព្រៀងរដ្ឋធម្មនុញ្ញ នាថ្ងៃទី ១៥
ធ្នូខាងមុខ លោក Zaghloul El-Balshi បានលាលែងពីតំណែង ដើម្បីប្រឆាំងជំទាស់
ជំលោះ នានា ដែលបានកើតមានឡើង ក្នុងថ្ងៃដ៏ដែល៕
|
រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Clinton (Image: Internet) |