អាមេរិកដាស់តឿនភាគីនានាត្រូវមានការទទួលខុសត្រូវក្នុងសន្និសីទអន្តរជាតិស្ដីពីស៊ីរី

Chia sẻ
(VOV)_នាថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឡើងសម្លេងការពាររាល់ការខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជំលោះ ដែល​បានអូសបន្លាយក្នុងរយៈពេល៤ឆ្នាំនៅ
អាមេរិកដាស់តឿនភាគីនានាត្រូវមានការទទួលខុសត្រូវក្នុងសន្និសីទអន្តរជាតិស្ដីពីស៊ីរី - ảnh 1
អាមេរិកដាស់តឿនភាគីនានាត្រូវមានការទទួលខុសត្រូវក្នុងសន្និសីទអន្តរជាតិស្ដីពីស៊ីរី

(VOV)_នាថ្ងៃទី១៣វិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
ឡើងសម្លេងការពាររាល់ការខំប្រឹងប្រែងការទូតដើម្បីបញ្ចប់ជំលោះ ដែល​បានអូស
បន្លាយក្នុងរយៈពេល៤ឆ្នាំនៅស៊ីរី ហើយអំពាវនាវអោយភាគីទាក់ទិន​នានា ដែល
បានចូលរួមសន្និសីទអន្តរជាតិស្ដីពីស៊ីរី ត្រូវមានការទទួលខុសត្រូវ ​និងមិនពង្រីក
ការស្វែងគំនិតដែលមានស្រាប់។ ថ្លែងមតិមុនពេលចេញ​ដំណើរចូលរួមសន្និសីទ
ពោលខាងលើ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានក្រើនរំលឹកថា៖
​នៅមានការងារជាច្រើនត្រូវសម្រេច ហើយមិនអាច​អះអាងថា៖ភាគីនានានឹងទ
ទួលបានការព្រមព្រៀងណាមួយឡើយ។ ទន្ទឹមនឹងនោះ ​​លោក John Kerry ក៏បាន
ស្នើអោយភាគីនានាត្រូវបង្ហាញនូវភាពសកម្ម​របស់​ខ្លួន​។

          តាមផែនការ សន្និសីទអន្តរជាតិស្ដីពីស៊ីរី ប្រព្រឹត្តទៅនាថ្ងៃទី១៤វិច្ឆិកា ដោយ
មានការចូលរួមរបស់ប្រទេសចំនួន១៧និងដំណាងអង្គការសហប្រជាជាតិ EU អង្គ
ការសហប្រតិបត្តិការឥស្លាម…ជាដើម៕

ប្រតិកម្មទៅវិញ