|
អាមេរិកដំណើរការចរចារជាផ្ទាល់ដំបូងជាមួយគណៈបក្សជន Kurd នៅស៊ីរី (Image: VNA) |
(VOVworld) – អាមេរិកបានដំណើរការចរចារជាផ្ទាល់លើកដំបូងជាមួយអង្គការបស់
ជន Kurd សំខាន់មួយនៅស៊ីរីដែលកំពុងចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម “រដ្ឋ ឥស្លាមស្វ័យប្រកាស” (IS)។ ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី
១៦ តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaski បានឲ្យដឹង
ថា៖ មន្ត្រីការទូតមួយនាក់បានជួបធ្វើការជាផ្ទាល់ជាមួយតំណាងរបស់គណៈបក្ស
សម្ព័ន្ធភាព ប្រជាធិបតេយ្យជន Kurd (PYD) នៅទីក្រុងប៉ារីសរបស់បារាំង។
លោកស្រី Psaski បានអះអាងថា៖ ភាគីទាំង ២ មិនទាន់ពិភាក្សាអំពីសំណើរផ្គត់
ផ្គង់អាវុធនៅឡើយទេ។ ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកអាមេរិកបានជំរុញស
កម្មភាពវាយប្រហារទៅលើកំលាំង IS ដែលកំពុងហ៊ុំព័ទ្ធទីក្រុងយុទ្ធាសស្ត្រ Kobane ជិតនឹងខ្សែព្រំដែនជាមួយទួរគី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៦
តុលា រដ្ឋាភិបាលស៊ីរីបានផ្តល់ទំនិញមនុស្សធម៌សំដៅជួយឧបត្ថម្ភគ្រួសារជន Kurd
ចំនួន ២ ពាន់គ្រួដែលត្រូវភ្លៀសខ្លួន។ នាថ្ងៃដដែល បេសជនពិសេសរបស់ អ.ស.ប.
ប្រចាំនៅស៊ីរី លោក Staffan de Mistura បានអះអាងក្នុងដំណើរទស្សនកិច្ចនៅលីបង់
ថា៖ សហគមន៍អន្តរជាតិនឹងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជួយឧបត្ថម្ភប្រទេស
នេះដោះស្រាយវិបត្តិនៅស៊ីរី៕