អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីនិងចិនដែលរំលោភបទហ៊ុំព័ទ្ធកូរ៉រខាងជើង

Chia sẻ
(VOVWORLD) - ក្រសួងហិរញ្ញវត្ថុអាមេរិកនាថ្ងៃទី១៥ខែសីហា បានប្រកាសនូវវិធានការ ដាក់ ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនមួយចំនួនរបស់រស្ស៊ីនិងចិន ដែលរំលោភលើ បទ ដក់ទណ្ណកម្មសេដ្ឋកិច្ចលើសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិកកូរ៉េ(ស.ប.ប.ក)។
អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនរុស្ស៊ីនិងចិនដែលរំលោភបទហ៊ុំព័ទ្ធកូរ៉រខាងជើង - ảnh 1 រូបថតៈ VTC

ជាក់ស្តែងគឺ ក្រសួងនេះ បានចោទប្រកាន់ក្រុមហ៊ុន Dalian Sun Moon Star International Logistics Trading ដែលមានទីស្នាក់ការនៅចិន និង សាខា SINSMS នៅប្រទេសសិង្ហបុរី បានធ្វើឯកសារក្លែងក្លាយសម្រាប់ ដឹកជញ្ជូនស្រា និងថ្នាំជក់ទៅកាន់កូរ៉េខាងជើង។ លើសពីនេះទៀត Profinet នៅរុស្ស៊ីក៏ត្រូវការ ចោទប្រកាន់ ពីបទរំលោភបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយ ការផ្តល់សេវាកម្មកំពង់ផែសម្រាប់នាវាព្យួទង់ជាតិកូរ៉េខាងជើង ដែលជានាវាស្ថិត ក្នុងបញ្ជីត្រូវបានដាក់ពិន័យ។

នាសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសការដាក់ទណ្ឌកម្មលើធនាគារ ពាណិជ្ជកម្ម Agrosoyuz ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ ហើយម្ចាស់ធនាគារ នេះជាជនជាតិកូរ៉េខាងជើង លោក Ri Jong Won,  ក្រុមហ៊ុនក្រុង Dandong Zhongsheng Industry & Trade  មានមូលដ្ឋាននៅប្រ ទេសចិននិងសម្ព័ន្ធក្រុម ហ៊ុនកូរ៉េ Ungum ដែលមានមូលដ្ឋាននៅកូរ៉េខាងជើងដោយការចោទប្រកាន់ថា  មុខសញ្ញាទាំងនោះ មានឈ្មោះលើបញ្ជីដាក់ទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ