|
លោក Pham Binh Minh ជួបជាមួយលោក John Kerry
នៅវ៉ាស៊ីងតោន (រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី៣តុលា ទីភ្នាក់ងារសារព័ត៌មាន AP បានជូនដំណឹងឲ្យដឹងថា អាមេរិកបានដកចេញមួយផ្នែកនៃការហាមប្រាមលក់អាវុធឲ្យវៀតណាម។ សេចក្តី
ជូនដំណឹងនេះ បាននាំចេញបន្ទាប់ជំនួបចរចាររវាងលោករដ្ឋមន្រ្តីការបរទេស
អាមេរិក John Kerry ជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត
ណាមលោក Pham Binh Minh។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen
Psaki ឲ្យដឹងថា អាមេរិកអនុញ្ញាត្តិលក់បរិក្ខារសន្តិសុខនាវាចរណ៍ និង ឃ្លាំមើល
ឲ្យវៀតណាម ដោយឈរលើមូលដ្ឋានពិនិត្យលើករណីនីមួយៗ។ លោក ស្រី
Jen Psaki និយាយថា អាមេរិកនឹងបន្តការបង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ
ជាមួយវៀតណាម៕