អាមេរិកជម្រុញកូរ៉េខាងត្បូងនិងជប៉ុនកែលំអទំនាក់ទំនងទ្វេភាគី

Chia sẻ
(VOVworld)-កូរ៉េខាងត្បូងនិងជប៉ុនត្រូវបំភ្លេចអតីត
កាល រួមគ្នាឆ្ពោះទៅ អនាគត់ដើម្បីកែលំអទំនាក់ទំនងទ្វេភាគី

អាមេរិកជម្រុញកូរ៉េខាងត្បូងនិងជប៉ុនកែលំអទំនាក់ទំនងទ្វេភាគី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry


(VOVworld)-កូរ៉េខាងត្បូងនិងជប៉ុនត្រូវបំភ្លេចអតីតកាល រួមគ្នាឆ្ពោះទៅអនាគត
ដើម្បីកែលំអទំនាក់ទំនងទ្វេភាគីនិងសហប្រតិបត្តិការដើម្បីស្ថិរភាពក្នុងតំបន់។ថ្លែង
មតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននាថ្ងៃទី១៣កុម្ភៈនៅទីក្រុង សេអ៊ូល រដ្ឋមន្រ្តី
ការបរទេសអាមេរិកលោក John Kerry ដែលកំពុងមានដំណើរ បំពេញទស្សន
កិច្ចនៅកូរ៉េខាងត្បូងបានលើកច្បាស់ថា សេអ៊ូលនិងតូក្យូត្រូវខំ ប្រឹងប្រែងកែលំ
អទំនាក់ទំនង ហើយបច្ចប្បន្នជាពេលវេលាសំខាន់ក្នុងការរក្សាកម្លាំង សម្រាប់
ទំនាក់ទំនងត្រីភាគី អាមេរិក-កូរ៉េខាងត្បូងនិងជប៉ុន ជាពិសេ គឺបញ្ហាទាក់ទិនដល់
ដំណើរការគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។​រដ្ឋមន្រ្តីការ បរទេសអាមេរិកសង្កត់ធ្ងន់
ថា ទំនាក់ទំងសកម្មរវាងជប៉ុនជាមួយបណ្តាប្រទេស ជិតខាង មិនត្រឹមតែនាំមក
ផលប្រយោជន៍សម្រាប់ប្រទេសនីមួយៗប៉ុណ្ណោះទេ គឺរួមទាំងអាមេរិកនិងតំបន់
អាស៊ីឦសាន។ដោយហេតុនេះ លោក Kerry ជម្រុញសេអ៊ូលនិងតូក្យូរួមជាមួយ
វ៉ាស៊ីងតោនត្រូវស្វែងរកដំណោះស្រាយ សម្រាប់ការខ្វែងគំនិតប្រវត្តិសាស្រ្ត
រវាងប្រទេសអាស៊ីទាំងពីរនេះ ដើម្បីរួមគ្នា ឆ្ពោះទៅអនាគត់សហប្រតិបត្តិការ
មួយ៕

ប្រតិកម្មទៅវិញ