អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងមានប្រតិកម្មចំពោះការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីអាមេរិក
លោក Donald Trump បានអះអាងនូវកិច្ចសន្យាគាំទ្រជប៉ុន។ 
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងមានប្រតិកម្មចំពោះការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង - ảnh 1
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូងមានប្រតិកម្មចំពោះការបាញ់កាំជ្រួចរបស់កូរ៉េខាងជើង (VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១២ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump
បានអះអាងនូវកិច្ចសន្យាគាំទ្រជប៉ុន។ ថ្លែងមតិនៅសន្និសីទកាសែតរួម ជាមួយ
នយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅរដ្ឋ Flodrida ប្រធានាធិបតី Donald
Trump បានលើកច្បាស់ថា៖ អាមេរិកគាំទ្រ ១០០% ជប៉ុន ដែលជា ប្រទេសសម្ព័ន្ធ
មិត្តធំរបស់ប្រទេសនេះ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe
ដែលកំពុងមានដំណើរទស្សនកិច្ចនៅអាមេរិក បានប្រកាសថា៖ ការបាញ់កាំជ្រួច
មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងគឺជាទង្វើមិនយល់ព្រម បានឡើយ។ នា
ថ្ងៃដដែល ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានឲ្យ
ដឹងថា៖ ប្រទេសនេះបានផ្ញើសារលិខិតប្រឆាំងជំទាស់ ការបាញ់ជ្រួចពោលខាង
លើរបស់កូរ៉េខាងជើង ហើយកាំជ្រួបនេះបានធ្លាក់ចូល ក្នុងតំបន់សមុទ្ររបស់
ជប៉ុន។ លោកបានអះអាងថា៖ នេះគឺជាទង្វើបង្ករឿងហេតុ ចំពោះជប៉ុននិង
តំបន់។ ក្នុងការប្រតិកម្មថ្មីបំផុត ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញ
សេចក្តីប្រកាសថ្លោលទោសការសាកល្បងកាំជ្រួចមីស៊ីលរបស់ព្យុង យ៉ាង ហើយ
អះអាងថា៖ ទង្វើនេះបានរំលោភទៅលើបណ្ដាសេចក្តីសម្រេចចិត្ត របស់ក្រុងម
ប្រឹក្សាសន្តិសុខ អ.ស.ប.។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Hwang
Kyo-Ahn បានឲ្យដឹងថា៖ Seoul កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
របស់ខ្លួនដើម្បីឆ្លើយតបនឹងទង្វើរបស់ព្យុងយ៉ាង៕ 

ប្រតិកម្មទៅវិញ