អាមេរិក-ចិន​មាន​បំណង​​ចង់កែលម្អ​ទំនាក់ទំនងសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុង San Francisco (សហរដ្ឋអាមេរិក) រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានធ្វើការចរចារសេដ្ឋកិច្ចនៅមុនកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខ (១៥-១៧ វិច្ឆិកា) នៅទីក្រុង San Francisco ។

នៅក្នុងការចរចានេះ លោកស្រី Yellen បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនចង់កាត់ផ្ដាច់ទំនាក់ទំនងជាមួយចិននោះទេ ហើយមានបំណងចង់បានទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្មោះត្រង់ជាមួយទីក្រុងប៉េកាំង ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

អាមេរិក-ចិន​មាន​បំណង​​ចង់កែលម្អ​ទំនាក់ទំនងសេដ្ឋកិច្ច - ảnh 1រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ។ រូបថត៖ Bloomberg

លោកស្រីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើសកម្មភាពដើម្បីការពារសន្តិសុខជាតិនិងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែបានសន្យាថា នឹងប្រាស្រ័យទាក់ទងយ៉ាងច្បាស់លាស់ជាមួយប្រទេសចិន ដើម្បីទប់ស្កាត់ការយល់ច្រឡំ ឬការគណនាខុស។ រីឯខ្លួនវិញ លោក He Lifeng បានឲ្យដឹងថា ការរក្សាសកម្មភាពផ្លាស់ប្តូរនិងអន្តរកម្មជាប្រចាំរវាងចិននិងអាមេរិក គឺជារឿងចាំបាច់ ហើយបានកោតសរសើរចំពោះវឌ្ឍនភាពដែលសម្រេចបាននៅក្នុងការចរចាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។

នេះជាជំនួបលើកទីពីរហើយរវាងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន និងអាមេរិកក្នុងរយៈពេលជាងបួនខែកន្លងទៅ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ជំនួបរវាងលោកស្រី Yellen និងលោក He Lifeng គឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ពីវិស័យដែលអាចសហប្រតិបត្តិការបាន រវាងប្រទេសទាំងពីរដូចជា៖ ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) ឬការត្រួតពិនិត្យការនាំចេញ៕

ប្រតិកម្មទៅវិញ