អាមេរិកចេញច្បាប់ស្តីអំពីការផ្តល់ជំនួយសំរាប់អ៊ុយក្រែន និងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី

Chia sẻ
(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានាធិបតីអាមេរិក
លោក Barack Obama បានចុះហត្ថលេខាលើច្បាប់ស្តីអំពីការផ្តល់
ជំនួយឧបត្ថម្ភសំរាប់អ៊ុយក្រែននិងបង្កើន បទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី

អាមេរិកចេញច្បាប់ស្តីអំពីការផ្តល់ជំនួយសំរាប់អ៊ុយក្រែន និងបង្កើនបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
កំលាំងសន្តិសុខនៃប្រទេសនេះបានចាប់ខ្លួនជនអ៊ុយក្រែនចំនួន ២៥ នាក់
(Image:VOV)


(VOVworld) – នាថ្ងៃទី ៣ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះហត្ថលេខាលើច្បាប់ស្តីអំពីការផ្តល់ជំនួយឧបត្ថម្ភសំរាប់អ៊ុយក្រែននិង
បង្កើន បទដាក់ទណ្ឌកម្មចំពោះរុស្ស៊ីដែលទាក់ទិនដល់ការរួមបញ្ចូល Crimea
ចូលក្នុង សហព័ន្ធរុស្ស៊ី។ តាមទីភ្នាក់ងារសារព័ត៌មាន  AP របស់អាមេរិកបាន
ឲ្យដឹងថា៖ សមាជិកសភាមួយចំនួនបានដាសតឿនប្រធានាធិបតី Obama ឲ្យ
ដំណើរ ការបណ្ដាជំហានជាបន្ត ក្នុងនោះ មានការបង្កើនការនាំចេញឧស្ម័ន
ដុតនៅទ្វីបអឺរ៉ុប។ នាថ្ងៃដ៏ដែលមជ្ឈដ្ឋានសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា៖
កំលាំងសន្តិសុខនៃប្រទេសនេះបានចាប់ខ្លួនជនអ៊ុយក្រែនចំនួន ២៥ នាក់
​ដែលត្រូវបានសង្ស័យមានឧបាយកលដំណើការ រាល់សកម្មាភាពបំផ្លិច
បំផ្លាញនិងភេវរកម្មនៅរុស្ស៊ី។ ក្នុងបណ្ដាមុខសញ្ញាពោលខាងលើមាន
សកម្មជនរបស់គណៈបក្សស្តាំនិយមចំនួន ៣ នាក់របស់អ៊ុយក្រែន។ បណ្ដា
មុខសញ្ញាបានឲ្យដឹងថា៖ គេទទួលបានការបញ្ជាណែនាំផ្ទាល់របស់ស្ថាប័ន
សន្តិសុខអ៊ុយក្រែន (SBU) ក្នុងនោះមានការទាក់ទងជាមួយបណ្ដាក្រុមជ្រុល
និយមនៅរុស្ស៊ី៕

ប្រតិកម្មទៅវិញ