ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc |
ក្នុងកិច្ចពិភាក្សានេះលោក Marchick បានសង្កត់ធ្ងន់ថា DFC ចង់ដើរតួយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់តំបន់អាស៊ីអាគ្នេយ៍ ដោយផ្តល់អាទិភាពខ្ពស់សម្រាប់អនុតំបន់ទន្លេមេគង្គ។ DFC នឹងផ្តោតលើការឆ្លើយតបទៅនឹងការប្រែប្រួលអា កាសធាតុ ការអភិវឌ្ឍប្រកបដោយ ចីរភាព ជំរុញការវិនិយោគលើ គម្រោងថាមពលបៃតង និងជួយដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈការពង្រឹងប្រព័ន្ធសុខាភិ បាល និងការចែកចាយវ៉ាក់សាំង។ យោងតាមលោក Marchick មានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាង DFC និងវៀត ណាម។
ថ្លែងមតិឯជំនួបនេះ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc បានស្នើថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបន្តគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍និងអនុតំបន់ទន្លេមេគង្គ ដើម្បីអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពនិងលើកកម្ពស់សមត្ថភាពពាណិជ្ជកម្មឌីជីថលនិងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ដូចជា គម្រោងអាកាសយានដ្ឋាន Long Thanh និងផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងជាដើម៕