ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន (រូបថតៈរ៉យទ័រ) |
នាថ្ងៃទី ២ ខែមីនាមន្ទីរបញ្ចកោណបានបង្កើតផែនការសម្រាប់ដកកងទ័ពដំបូងចេញពីអាហ្វហ្គានីស្ថាន។ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២ ខែមីនារដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esperបានឲ្យដឹងថាលោកបានផ្តល់សិទ្ធិអំណាចដល់លោកឧត្តមសេនីយ៍ Scott Miller មេបញ្ជាការកងកម្លាំងអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថានដើម្បីចាប់ផ្តើមអនុវត្តន៍ដំណាក់កាលដំបូងនៃការដកចេញកងទ័ពអាមេរិកត្រឡប់មកប្រទេសវិញ។ ដំណើរការនេះអាចចាប់ផ្តើមនៅក្នុងរយៈពេល ១០ ថ្ងៃខាងមុខ។ យោងតាមលោក Esper សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានពី ១៣.០០០ នាក់ចុអនៅត្រឹម ៨.៦០០ នាក់ក្នុងរយៈពេល ១៣៥ ថ្ងៃហើយបន្ទាប់មកនឹងវាយតម្លៃស្ថានភាពឡើងវិញ។
មន្ទីរបញ្ចកោណបានឡើងផែនការដកចេញកងទ័ពរបស់ខ្លួនទោះបីបានបញ្ជាក់ថាអំពើហឹង្សាគឺពិបាកបញ្ឈប់ទាំងស្រុងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននវបានឡើយសូម្បីនៅពេលហរដ្ឋអាមេរិកនិងក្រុមតាលីបង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក៏ដោយ។ ក្រុមតាលីបង់កាលពីថ្ងៃទី ២ ខែមីនាបានព្រមានថាប្រតិបត្តិការប្រឆាំងនឹងរដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចនឹងតភ្ជាប់ឡើងវិញហើយក្រុមតាលីបង់នឹងមិនចូលរួមការសន្ទនាផ្ទៃក្នុងនៅក្នុងអាហ្វហ្គានីស្ថាននោះឡើយរហូតដល់រដ្ឋាភិបាលប្រទេសនេះដោះលែងអ្នកទោសចំនួន ៥.០០០ នាក់របស់កម្លាំងនេះ៕