អាមេរិកខិត​ខំប្រឹងប្រែងដើម្បីធានាថាជម្លោះអ៊ីស្រាអែល-ហាម៉ាសមិនរីករាលដាលទៅខាងក្រៅតំបន់ហ្គាហ្សា

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានមកដល់រដ្ឋធានីបាដាដនៃប្រទេសអ៊ីរ៉ាក់ និងបានបើកកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Mohammed Shia’ Al-Sudani អំពីជម្លោះអ៊ីស្រាអែល-ហាម៉ាស នៅតំបន់ហ្គាហ្សា។ 

ដំណើរទស្សនកិច្ចនៅអ៊ីរ៉ាក់របស់រដ្ឋមន្រ្តីការបរទេសអាមេរិកជាផ្នែកមួយក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅមជ្ឈឹមបូព៌ា ក្នុងនោះមានអ៊ីស្រាអែល ហ្សូដង់ និងប៉ាឡេស្ទីនសំដៅជំរុញកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងសម្រាប់ជម្លោះហាម៉ាស - អ៊ីស្រាអែល។

អាមេរិកខិត​ខំប្រឹងប្រែងដើម្បីធានាថាជម្លោះអ៊ីស្រាអែល-ហាម៉ាសមិនរីករាលដាលទៅខាងក្រៅតំបន់ហ្គាហ្សា - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានមកដល់រដ្ឋធានីបាដាដនៃប្រទេសអ៊ីរ៉ាក់ នាយប់ថ្ងៃទី ៥ ខែវិច្ឆិកា ។ រូបថត៖ Reuters

យោងតាមសេចក្តីជូនដំណឹងពីការិយាល័យសារព័ត៌មានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ នាយករដ្ឋមន្រ្តីលោក Mohammed Shia' Al-Sudani បានរំលឹកឡើងវិញនូវការអំពាវនាវរបស់អ៊ីរ៉ាក់អំពីបទឈប់បាញ់ភ្លាមៗ និងបើកច្រករបៀងមនុស្សធម៌ដើម្បីជៀសវាងវិបត្តិមនុស្សធម៌នាបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរ។ វិបត្តិមនុស្សធម៌នេះបានជះឥទ្ធិពលដល់ជនស៊ីវិលគ្មានទោសជាច្រើននាក់ ក្នុងនោះមានស្ត្រីនិងកុមារ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានអះអាងថា៖ អាមេរិកត្រៀមខ្លួនជាស្រេចបន្តសហការ ក៏ដូចជាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុងបាដាដ សំដៅបង្កើនស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានកត់សម្គាល់ថាអាមេរិកមិនចង់កើតមានឡើងការប្រឈមមុខដាក់គ្នាណាមួយជាមួយអ៊ីរ៉ង់ទេ ហើយសង្កត់ធ្ងន់ថាអាមេរិកនឹងខិតខំប្រឹងប្រែងដើម្បីធានាថាជម្លោះនាពេលបច្ចុប្បន្នមិនរីករាលដាលដល់ខាងក្រៅតំបន់ហ្គាហ្សាឡើយ៕

ប្រតិកម្មទៅវិញ